បាត់ដំបង៖ សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យបង្កដោយឆ្លងចរន្តអគ្គិសនីបានបំផ្លាញផ្ទះមួយខ្នងក្នុងក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ នៅចំណុចភូមិអង់ សង្កាត់អូចារ ក្រុងបាត់ដំបង។
ផ្ទះដែលរងការឆាបឆេះមានទំហំ ៥ម៉ែត្រ×៨ម៉ែត្រ សង់អំពីថ្ម (ឆេះបន្ទប់ ១កន្លែងទំហំ ២,៥ម៉ែត្រ×៣ម៉ែត្រ) ដែលមានម្ចាស់ឈ្មោះ ជួន រឿត ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរតន្ត្រីករ និងសម្ភារៈខូចខាតរួមមាន អក ១ តម្លៃ ៩៥០ដុល្លារ ស្គរប៉ាតទេរី ១ តម្លៃ ២៥០០ដុល្លារ កុំព្យូទ័របញ្ចូលសំឡេង ១ តម្លៃ ១៥០០ដុល្លារ ទូរទស្សន៍ខ្នាតធំ ១ តម្លៃ ៣០០ដុល្លារ ដែលគិតសរុបជាទឹកប្រាក់អស់ចំនួន ៥ ២៥០ដុល្លារអាមេរិក។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងករណីអគ្គិភ័យនេះដែរត្រូវបានប្អូនអ្នកជិតខាង និងសមត្ថកិច្ចបាននាំយករថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១ឡានផងដែរ៕