ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែ គឹមយ៉ាន អំពាវនាវឱ្យពលរដ្ឋចេញទៅបោះឆ្នោតនាពេលខាងមុខឱ្យបានគ្រប់គ្នា

បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក កែ គឹមយ៉ាន បានអំពាវនាវឱ្យពលរដ្ឋបន្តចូលរួមថែរក្សាសន្តិភាពដែលបានមកដោយលំបាកឱ្យបានគង់វង្ស តាមរយៈការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិថ្មី ឱ្យបានគ្រប់ៗគ្នា និងដើម្បីទទួលបានការអភិវឌ្ឍន៍បន្ថែមទៀត។

ក្នុងពិធីសម្ភោធមហាកុដ្ឋិវត្តវេឡុវនោឡា (វត្តស្វាយចេក) រួមនឹងសមិទ្ធផលនានានៅក្នុងវត្ត និងពិធីបញ្ចុះបឋមសិលាសាងសង់ អគារសិក្សា ៣ខ្នង រួមនឹងសមិទ្ធនានាផ្សេងៗទៀតនៅក្នុងស្រុកស្វាយចេក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លើកឡើងពី «កត្តាសន្តិភាព» ដែលបានកែប្រែពីតំបន់សមរភូមិ រំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម ប្រែក្លាយកម្ពុជាមកជាតំបន់ដែលមានការអភិវឌ្ឍន៍រីកចម្រើន ក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

លោក កែ គឹមយ៉ាន ថាកត្តារីកចម្រើនទាំងនេះបានមកពីការយកជីវិតធ្វើជាដើមទុនរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានរំដោះជាតិកម្ពុជា រហូតបានប្រែមុខប្រែមាត់ មានការអភិវឌ្ឍន៍ សមិទ្ធផលនានាមានការរីកដុះដាលដូចបច្ចុប្បន្ននេះ។

លោកថ្លែងបន្ថែមថា៖ «សន្ដិភាពបានធ្វើឱ្យ ជំនឿសាសនា ត្រូវបានបើកយ៉ាងទូលំទូលាយសម្រាប់ប្រជាជនគ្រប់រូប ធ្វើបុណ្យទានដោយសទ្ធាជ្រះថ្លា ដែលព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍សង្គម តាមពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធ ផ្តល់ការអប់រំផ្លូវចិត្តលើកកម្ពស់ សីលធម៌រស់នៅដល់ប្រជាពលរដ្ឋគ្រប់រូប ពិសេសបានចូលរួមចំណែកអប់រំដល់យុវជនចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ព្រមទាំងបញ្ហា និងផលប៉ះពាល់គ្រឿងញៀនជាដើម»។

ឆ្លៀតក្នុងឱកាសនេះ លោក កែ គឹមយ៉ាន បានអំពាវនាវឱ្យពលរដ្ឋបន្តចូលរួមថែរក្សាសន្តិភាពដែលបានមកដោយលំបាក ឱ្យបានគង់វង្ស តាមរយៈការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិថ្មីឱ្យបានគ្រប់ៗគ្នា និងដើម្បីទទួលបានការអភិវឌ្ឍន៍បន្ថែមទៀត។

គួរបញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយទាំងអស់ចំនួន ១៧ បានឈរឈ្មោះ បោះឆ្នោតដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ខណៈយុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្ដើមនៅថ្ងៃទី២១ ខែឧសភាតទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក