ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសម្ពោធស្ពានអាកាសថ្មើរជើងសន្ធរម៉ុកឆាប់ៗនេះ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងសម្ពោធស្ពានអាកាសថ្មើរជើងសន្ធរម៉ុក បន្ទាប់ពីការស្ថាបនារួចរាល់បាន ១០០ភាគរយនៅចុងខែមេសានេះ ដើម្បីបង្កភាពងាយស្រួលដល់សិស្សានុសិស្សដែលរៀននៅសាលាសន្ធរម៉ុកក្នុងការឆ្លងផ្លូវនិងមានសុវត្ថិភាព។

ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះបានស្ថាបនារួចរាល់ ១០០% នៅចុងខែមេសានេះដែលមានទីតាំងស្ថិតនៅចំណុចភ្លើងស្តុបសន្ឋរម៉ុក ក្នុងខណ្ឌទួលគោក ស្ថិតនៅពីលើមហាវិថីធំៗ ២ខ្សែរួមមាន មហាវិថីកម្ពុជាក្រោម និងមហាវិថីម៉ៅសេទុង នៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន ជាពិសេសគឺសិស្សានុសិស្សដែលសិក្សានៅសាលាសន្ធរម៉ុកនេះផ្ទាល់តែម្ដង។

ស្ពានមួយនេះ នឹងធ្វើឲ្យភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ដោយជួយកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ និងមិនបាច់រង់ចាំស្តុប មិនចំណាយពេលយូរដូចជាការពេលដែលមិនទាន់មានស្ពានអាកាស។

គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៤ កន្លែងហើយ រួមមាន នៅក្នុងខណ្ឌពោធិ៍សែនជ័យ ត្រង់តំបន់ជម្ពូវ័ន្ត មានចំនួន ២កន្លែង នៅតំបន់ភ្លើងស្តុបនាងគង្ហីង ១កន្លែង និងនៅផ្សារដើមគរ ១កន្លែងទៀត ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែកក្កដា ឆ្នាំ២០២០កន្លងទៅ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក