ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកពូទីនគំរាមប្រើកម្លាំងវ៉ៃកម្ទេចលោកខាងលិចបើសិនហ៊ានអន្តរាគមន៍លើទឹកដីអ៊ុយក្រែន

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានអំពីការចាត់វិធានការភ្លាមៗ ប្រសិនបើប្រទេសណាហ៊ានជ្រៀតជ្រែកនិងចូលអន្តរាគមន៍លើទឹកដីអ៊ុយក្រែន។ ជាមួយគ្នានេះ រុស្ស៊ីក៏បានប្រាប់អាមេរិកឲ្យឈប់បញ្ជូនអាវុធទៅអ៊ុយក្រែនដោយនិយាយថាការចែកចាយសព្វាវុធដ៏ធំរបស់លោកខាងលិចកំពុងចាក់សាំងលើភ្លើងក្នុងជម្លោះនេះ។

ថ្លែងទៅកាន់សមាជិកសភានៅទីក្រុង St Petersburg កាលពីថ្ងៃពុធ លោក ពូទីន បាននិយាយថា ការព្យាយាមចង់កាត់រុស្ស៊ីជាចំណែករបស់លោកខាងលិចនឹងជះឥទ្ធិពលលើប្រទេសទាំងនោះវិញ ព្រោះរុស្ស៊ីនឹងមិនឱ្យមានរឿងនេះកើតឡើងទេ។

លោកពូទីនបាននិយាយថា៖ «ប្រសិនបើនរណាម្នាក់មានបំណងធ្វើអន្តរាគមន៍នៅអ៊ុយក្រែន ពួកគេគួរតែដឹងថាការវាយប្រហារ របស់យើងនឹងមានល្បឿនលឿនដូចផ្លេកបន្ទោរអ៊ីចឹង»។

ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ហើយបានធ្វើឱ្យទីក្រុងដែលធ្លាប់តែឆើតឆាយទៅជាទីក្រុងដែលមានតែគំនរបាក់បែក និងបង្ខំឱ្យមនុស្សជាង ៥លាននាក់ភៀសខ្លួនទៅក្រៅប្រទេស។

បណ្តាប្រទេសលោកខាងលិចបានឆ្លើយតបជាមួយនឹងទណ្ឌកម្ម និងផ្តល់អាវុធសម្រាប់អ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងសង្រ្គាមរុស្ស៊ី ដែលបាននាំមកនូវការភ័យខ្លាចនៅលោកខាងលិច ដែលមិននឹកស្មានដល់អស់ជាច្រើនទសវត្សរ៍មកហើយ។

រុស្ស៊ីហៅអន្តរាគមន៍របស់ខ្លួនថាជាប្រតិបត្តិការពិសេសដើម្បីរំសាយអាវុធអ៊ុយក្រែន និងការពារវាពីពួកហ្វាស៊ីស។ អ៊ុយក្រែន និងលោកខាងលិច និយាយថានេះជាលេសមិនសមហេតុផល សម្រាប់សង្គ្រាមឈ្លានពាន ។

អ៊ុយក្រែនក៏បាននិយាយថា អឺរ៉ុបគួរតែបញ្ឈប់ការពឹងផ្អែកលើរុស្ស៊ីសម្រាប់ពាណិជ្ជកម្ម បន្ទាប់ពីរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅប៊ុលហ្គារី និងប៉ូឡូញ សម្រាប់ការមិនបង់ប្រាក់ជារូបិយបណ្ណរុស្ស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក