រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ខេត្តបាត់ដំបង | កម្ពុជា-វៀតណាបេ្តជ្ញាកសាងនូវមិត្តភាព ជាបងប្អូនឲ្យកាន់តែរឹងមាំយូរអង្វែង | នាវាដឹកប្រេងជាង ១,៤លានលីត្របានលិចចូលទៅក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន | រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់ |

ការដឹកជញ្ជូនកុងតឺន័រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបីខែដំបូងក្នុងឆ្នាំ២០២២មានការកើនឡើងជាង១៦ភាគរយ

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ទូកុងតឺន័រទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន ១៩៨ ១៨២ទូ ដែលកើនឡើង ១៦,៣២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

យោងតាមរបាយការណ៍ស្ថិតិដែលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានក្លាយជាទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្កានុពល ដោយសារភាពមានអំណោយផលពីធម្មជាតិសម្រាប់ការកសាងកំពង់ផែសមុទ្រទឹកជ្រៅ មានឃ្លងចូលនាវា មានចម្ងាយជិតនឹងទឹកជ្រៅ ដែលពុំចាំបាច់ចំណាយលើការបូមស្តារជាប្រចាំ។

លោបន្ថែមទៀតថា ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៧ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗ ក៏ជាកត្តាជំរុញឱ្យការដឹកជញ្ជូនកុងតឺន័រនៅកំពង់ផែសមុទ្ររបស់កម្ពុជានេះកាន់តែសកម្មផងដែរ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុរំពឹងទុកថា ចំណតផែកុងតឺន័រថ្មីជំហ៊ានទី២ និងជំនាញទី៣ នឹងមានសមត្ថភាពឱ្យនាវាកុងតឺន័រខ្នាតធំស្ទើរតែទាំងអស់ អាចដឹកជញ្ជូនដោយផ្ទាល់ពីកំពង់ផែក្រុងព្រះសីហនុទៅមកតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិក ដោយពុំបានចាំបាច់ធ្វើការផ្ទេរ ផ្ទុកនៅតាមកំពង់ផែផ្សេងៗទៀតឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក