ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាទទួលការគាំទ្រពីមូលនិធិមួយក្នុងការកំណត់កត្តាប្រឈមរបស់កងកម្លាំងរក្សាសន្ដិភាពជាស្ត្រី

ភ្នំពេញ៖ កម្ពុជាទទួលការគាំទ្រពីមូលនិធិ Elsie Initiative (the Elsie Initiative Fund) ក្នុងការកំណត់កត្តាប្រឈមសម្រាប់ការបញ្ជូនកងកម្លាំងនៅស្រ្តី ក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីឆ្ពោះទៅរកសមភាពយេនឌ័រខណៈការចូលរួមរបស់ស្ត្រីនៅក្នុងកិច្ចប្រតិបត្តិការនេះមានត្រឹម ១៤ភាគរយនៃកងកម្លាំងសរុប។

តាមសេចក្ដីប្រកាសព័ត៌មានរបស់មូលនិធិសម្រាប់ស្ត្រីកងកម្លាំងក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងថា គម្រោងដែលគាំទ្រដោយមូលនិធិនេះនឹងប្រែក្លាយការប្តេជ្ញាចិត្តឲ្យទៅជាសកម្មភាពកំណត់កត្តាប្រឈមនិងស្វែងរកដំណោះស្រាយ។

មូលនិធិ Elsie Initiative (EIF) នឹងគាំទ្រការអនុវត្តការសិក្សាស្រាវជ្រាវមួយ ក្នុងគោលបំណងកំណត់កត្តាប្រឈម ឬកត្តារារាំងទាំងឡាយ សម្រាប់ការបញ្ជូនស្រ្តីនៅក្នុងកងយោធពលខេមរភូមិន្ទចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មូលនិធិនេះ ចូលរួមចំណែកដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់ ន័រវែស សាធារណៈរដ្ឋកូរ៉េ និងអង់គ្លេស។

លទ្ធផលដែលទទួលបានពីគម្រោងនឹងចូលរួមចំណែកនៅក្នុងការចងក្រងរៀបចំគោលនយោបាយ និងផ្តល់ជាមគ្គុទេសន៍គន្លឹះនៅក្នុងការធ្វើឲ្យប្រសើរឡើងសមត្ថភាពស្ថាប័នដើម្បីឆ្លើយតបទៅនឹងកត្តារារាំងដែលបានរកឃើញ ឬកំណត់បាននិងលើកកម្ពស់ការចូលរួមពេញលេញរបស់ស្រ្តីប្រកបដោយអត្ថន័យ។

គម្រោងនេះនឹងត្រូវសម្របសម្រួលដោយការិយាល័យទីភា្នក់ងារសហប្រជាជាតិ UN Women នៅកម្ពុជា ដែលជាដៃគូដ៏យូរអង្វែងមួយគាំទ្ររដ្ឋាភិបាលកម្ពុជានៅក្នុងការបង្កើនភាពអង់អាចដល់ស្រ្តី និងពន្លឿនឲ្យមានសមភាពយេនឌ័រ។

UN Woman នឹងសម្របសម្រួលការអនុវត្តគម្រោង រួមទាំងការជ្រើសរើសវិទ្យាស្ថានស្រាវជ្រាវឯករាជ្យនៅក្នុងការធ្វើការប៉ាន់ប្រមាណកត្តារារាំងដោយប្រើប្រាស់វិធីសាស្ត្រ ក៏ដូចជាឧបករណ៍ដែលហៅថា «ការវាស់វែងនូវឱកាសសម្រាប់ស្រ្តីនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព» ដែលចងក្រងបង្កើតឡើងដោយមជ្ឈមណ្ឌល សម្រាប់អភិបាលកិច្ចវិស័យសន្តិសុខនៅទីក្រុងហ្សឺណែវ (DCAF)។

កម្ពុជា ស្ថិតនៅក្នុងលំដាប់ទី២៥ នៃប្រទេសដែលបានបញ្ជូនកងកម្លាំងចូលរួមច្រើនជាងគេបង្អស់នៅក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយនាពេលបច្ចុប្បន្នកម្ពុជា មានកងកម្លាំងចំនួន ៧៦៦រូប ដែលក្នុងនោះមាន ១៤ភាគរយ ជាស្រ្តីស្ថិតនៅក្នុងកិច្ចប្រតិបត្តិការ។

ប្រធានស្តីទីនៃការិយាល័យតំបន់របស់ទីភ្នាក់ងារសហប្រជាជាជាតិ UN Women សម្រាប់អាស៊ីប៉ាស៊ីហ្វិកលោកស្រី Sarah Knibbs បានលើកឡើងថា គម្រោងនេះគឺជាចំណុចគោលមួយក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយបង្កើននូវការចូលរួមរបស់ស្ត្រីនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកស្រីបន្តថា៖ «នេះគឺបង្ហាញភាពជាអ្នកដឹកនាំរបស់កម្ពុជានៅក្នុងការប្រែក្លាយស្មារតីបេ្តជ្ញាចិត្ត ឲ្យទៅជាសកម្មភាពជំហានដំបូងយ៉ាងរឹងម៉ាំដែលនាំឆ្ពោះទៅទទួលបានគោលដៅ។ នេះក៏ស្របពេលផងដែរជាមួយតួនាទី និងអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ដែលផ្តោតលើការពន្លឿនរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខនៅក្នុងអាស៊ាន។ នាងខ្ញុំមានជំនឿថា គម្រោងនឹងធ្វើឲ្យមានការសាយភាយលទ្ធផលជាវិជ្ជមានផងដែរនៅក្នុងតំបន់អាស៊ាន និងសង្ឃឹមថាគម្រោងជំរុញលើកទឹកចិត្តដល់បណ្តាសមាជិកអាស៊ានផ្សេងទៀត»។

តាមរយៈការដឹកនាំដោយបង្ហាញនូវភាពជាគម្រូ កម្ពុជាគឺស្ថិតនៅក្នុងលំដាប់ទី២ នៃប្រទេសដែលបានបញ្ជូនកងកម្លាំងស្រ្តីរក្សាសន្តិភាពនៅក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន។ ជាមួយនឹងការអនុវត្តគម្រោងនេះ កម្ពុជាមានគោលបំណងលើសពីការសម្រេចបាននូវគោលដៅយេនឌ័រ ១១ភាគរយគិតត្រឹមឆ្នាំ២០២៤ ដែលកំណត់នៅក្នុងយុទ្ធសាស្រ្តកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងកងកម្លាំងរបស់អង្គការសហប្រជាជាតិ២០១៨ - ២០២៨។

គួរឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៨៣០២រូប ក្នុងនោះស្រ្តីមានចំនួន ៥៨០រូប នៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួនប្រាំបួនប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក