ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៧៨ករណីថ្មី ក្នុងនោះករណីនាំចូល ៤៩ករណី ខណៈអ្នកជំងឺ ៥៥៧នាក់បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣៥.៥១១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២៧៨នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ២៨.៦៤៩នាក់៕