ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

TOP NEWS: សាលារាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ពិន័យចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ ចេញសេចក្តីសម្រេច សេចក្តីសម្រេចស្តីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញដែល E-ARTS ទទួលបានយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ 

ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃសេចក្តីសម្រេច៖

មន្ត្រីដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌នៃរដ្ឋបាលរាជធានីភ្នំពេញ នឹងចេញបង្កាន់ដៃពិន័យ អន្តរការណ៍ជូនបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលខាងលើ ដើម្បីបង្គាប់ឱ្យបុគ្គលនោះបង់ប្រាក់ ពិន័យអន្តរការណ៍ទៅតាមកំហុសដែលខ្លួនបានប្រព្រឹត្ត ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួល បង្កាន់ដៃពិន័យអន្តរការណ៍។

ក្នុងករណីទទួលប្រាក់ពិន័យអន្តរការណ៍ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ ត្រូវប្រើប្រាស់ បង្កាន់ដៃបង់ប្រាក់ដែលបោះពុម្ព និងបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការចេញបង្កាន់ដៃពិន័យអន្តរការណ៍ត្រូវធ្វើឡើងចំនួន ៣ (បី)ច្បាប់ ដោយ ១(មួយ)ច្បាប់ សម្រាប់ប្រគល់ជូនបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល និង ២(ពីរ)ច្បាប់ទៀត សម្រាប់រក្សាទុកជាឯកសារ។

ចំណូលដែលប្រមូលបានពីការពិន័យចំពោះអំពើមិនគោរពដោយចេតនាវិធានការរដ្ឋបាល ត្រូវកត់ត្រាជា ចំណូលរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងករណីបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ពុំបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុង រយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍នោះ មន្ត្រីដែលមាននីតិសម្បទា ជានគរបាលយុត្តិធម៌ នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ជាធរមាន។

បន្ថែមលើការទទួលរងនូវការពិន័យអន្តរការណ៍ខាងលើ ក្នុងករណីដែលអំពើមិនគោរពដោយចេតនាវិធានការ រដ្ឋបាល ដូចមានចែងក្នុងប្រការ១នៃសេចក្ដីសម្រេចនេះ បណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃឬបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះ បុគ្គលល្មើសនឹងទទួលរងនូវការផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក