ភ្នំពេញ ÷ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបំណងរបស់សម្ដេចដើម្បីរៀបចំមន្ទីរពេទ្យហ្លួងម៉ែទៅថ្ងៃអនាគតទៅជាមន្ទីរពេទ្យឯកទេសផ្នែកមហារីក ដើម្បីព្យាបាល និងថែទាំអ្នកជំងឺមហារីក។
ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡា SEA Game លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ក្នុងសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន ថាគំនិតនៃការចង់រៀបចំមន្ទីរពេត្យហ្លួងម៉ែ ទៅជាពេទ្យឯកទេសផ្នែកមហារីកនេះ ជាយោបល់របស់កូនប្រសារបស់សម្ដេចគឺលោកស្រី ពេជ ចន្នមុន្នី ដែលសម្ដេចថា «សម្ដេចគាំទ្រ»។
ក្នុងពេលដែលមានការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខែមីនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យរដ្ឋាភិបាលទិញមន្ទីរពេទ្យ នគរទេព ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានាភ្នំពេញ ក្រោយពីបានទិញរដ្ឋាភិបាលបានប្ដូរឈ្មោះមន្ទីរពេទ្យនេះទៅជា មន្ទីរពេទ្យហ្លួងម៉ែ វិញដើម្បីជាការដឹងគុណដល់សម្ដេចម៉ែ៕
PHOTO: EAC NEWS