ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ លទ្ធិប្រជាធិបតេយ្យគ្មានស្តង់ដាររួមទេ មានតែវិស័យកីឡារប៉ុណ្ណោះដែលមានស្តង់ដាររួម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មានតែវិស័យកីឡាទេដែលមានស្តង់ដាររួម និងការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស វិស័យនយោបាយគឺគ្មានស្តង់ដាររួមនោះទេ។

សម្តេចថ្លែងបែបនេះ នៅក្នុងកម្មវិធី ជួបសំណេះសំណាល និង ផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម។

សម្តេចលើកឡើងថា៖ «ប្រជាធិបតេយ្យ សិទ្ធិមនុស្សជាដើម អត់មានស្តង់ដារអន្តរជាតិទេ ព្រោះចំណុចវាខុសគ្នា»។

សម្តេចបន្តថា និយាយពីប្រទេសបិតាប្រជាធិយតេយ្យគេអនុវត្តស្តង់ដារខុសគ្នា មានប្រជាជនគាំទ្រជាង ៤០% អាចធ្វើប្រធានាធីបតីបានហើយព្រោះថាយើងមើលប្រជាជនមានជាង ៧០% ទៅបោះឆ្នោត ចឹងមានពាក់កណ្តាលបោះឱ្យអ្នកឈ្នះឆ្នោតដែលមានតែប្រមាណជិត ៤០% ប៉ុន្នឹង។

សម្តេចបន្ថែមថា បារាំងបើមិនលើស ៥០% ទេមិនអាចធ្វើប្រធានាធិបតីបានទេចឹងត្រូវធ្វើ ២ជុំ ។ ជុំទី១ បើមិនអាចរកអ្នកមានសម្លេងលើស ៥០% បូក១ បាន គេបោះឆ្នោតជុំទី ២ ដែលយកអ្នកលេខ ១ លេខ ២ យកមកបោះឆ្នោត។

សម្តេចបន្តថា៖ «ប្រជាធិបតេយ្យវាអត់ដំណើរការដូចគ្នាទេ ប្រទេសខ្លះប្រកាន់យករបបប្រធានាធីបតី ខ្លះ របបសភា របបប្រធានាធីបតីអំណាចលើប្រធានាធីបតី របបសភា អំណាចលើនាយករដ្ឋមន្ត្រី»។

សម្តេចបញ្ជក់ថា៖«ចឹងត្រូវស្គាល់ប្រព័ន្ធរបស់វា [...] ខ្ញុំនិយាយនេះយើងចែករំលែកអ្នកមិនចេះ តែធ្វើចេះនោះ»៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក