ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន បានប៉ះពាល់សេដ្ឋកិច្ចពិភពលោកបន្ទាប់ពីជំងឺកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន មានផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក បន្ទាប់ពីពិភពលោកទាំងមូលបានប៉ះពាល់ដោយសារជំងឺកូវីដ១៩ ខណៈកម្ពុជាក៏រងផលប៉ះពាល់ពីសង្គ្រាមនេះបន្ទាប់ពីការកើនឡើងតម្លៃប្រេង។

សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនថា មានផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក ដូចសង្រ្គាមលោកលើកទី៣ដែរ។

សម្តេចតេជោថ្លែងថា៖ «កូវីដ-១៩ បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចមួយតង់ហើយ ឥឡូវសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន មានផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកមួយតង់ទៀត។ […] បើទោះបីសង្រ្គាមអ៊ុយក្រែនកើតឆ្ងាយពីប្រទេសយើងរាប់ពាន់គីឡូប៉ុន្តែផលប៉ះពាល់វាធំណាស់ ជាពិសេសប្រេង និងឧស្ម័ន ខណៈអ៊ឺរ៉ុបថាឆ្នាំ២០២៧ ទើបអាចឈប់ពឹងផ្អែកលើ ឧស្ម័នរុស្ស៊ី ចុះបើរុស្ស៊ីបិទឧស្ម័នពីថ្ងៃស្អែកទៅអាចធ្វើឱ្យអឺរ៉ុបកាប់អូសចំអិនអាហារ ហើយបើរងារគឺរងារដល់ស្លាប់»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ទោះបីចម្ងាយពីកម្ពុជាទៅរុស្ស៊ី និងអ៊ុយក្រែន មានចម្ងាយប្រមាណ ៨ពាន់គីឡូម៉ែត្រក៏មែនពិត ប៉ុន្តែកម្ពុជានៅតែមានផលប៉ះពាល់ ជាពិសេសតម្លៃប្រេងដែលបានកើនឡើងតម្លៃក្នុងអំឡុងពេលប៉ុន្មានខែនេះ។

សម្តេចតេជោបន្តថា មានតែការចរចាតែប៉ុណ្តោះទើបអាចដោះស្រាយនិងមិនឲ្យមានផលប៉ះពាល់កើតឡើង ដោយមិនអាចយកសង្រ្គាមទៅបញ្ចប់សង្រ្គាមបាននោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក