ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិស័យស្រូវអង្ករនៅតែជាវិស័យគន្លឹះរបស់កម្ពុជា ដើម្បីធានានឹងមិនខ្វះអាហាររូបបត្ថម្ភដល់ពលរដ្ឋនោះទេ។
ថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ សម្តេចបានឱ្យដឹងថា៖ «ឆ្នាំនេះយើងមានអធិរាជស្រូវ ហើយឆ្នាំនេះសង្ឈឹមថា កសិកម្មរបស់យើងនឹងមានផលល្អ ដោយសារទឹកភ្លៀងក៏វាផ្តល់ឱ្យយើងល្អផងដែរ»។
គួរបញ្ជាក់ថា ក្នុងរយៈពេញមួយឆ្នាំ២០២១ ការប្រមូលផលស្រូវនៅកម្ពុជា ទទួលបានទិន្នផលសរុបចំនួនជាង ១២លានតោន ពោលគឺ កើនឡើង ១១,៦% បើធៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះ បរិមាណនាំចេញស្រូវទៅកាន់ប្រទេសជិតខាង បានបន្តកើនឡើងចំនួន ៦១,១៦% ខណៈទំហំនាំចេញអង្ករវិញថយចុះប្រមាណ ១០,៦៨% ដោយសារតែការបង្អាក់ពីវិបត្តិជំងឺកូវីដ-១៩៕











PHOTO: EAC NEWS

