ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជួបសំណេះសំណាលជាមួយសិស្សបាក់ឌុបដែលទទួលបាននិទ្ទេស A នៅថ្ងៃទី៣ ខែឧសភាខាងមុខនេះ បន្ទាប់ពីខកខានកាលពីខែកុម្ភៈកន្លងទៅដោយសារមានការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងនៅក្រុងសហគមន៍។
សម្ដេចបានប្រកាសបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
សម្ដេចបានប្រកាសថា សម្តេចតេជោ បានថ្លែងថា ការជួបសំណេះសំណាលសិស្សនិទ្ទេស A នៅថ្ងៃទី៣ ខែឧសភា គឺធ្វើឡើងក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាលឡើងវិញ។
សម្ដេចគ្រោងជួបសិស្សនិទ្ទេស A កាលថ្ងៃទី១៥ ខែមករា តែត្រូវលើកពេលវិញមកធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែមានការរាតត្បាតនូវជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងខ្លាំងនៅក្នុងរាជធានីភ្នំពេញនិងត្រូវបានពន្យារពេលមកដល់ពេលនេះ។
សម្តេចបានថ្លែងថា៖ «យើងត្រៀមនឹងបានជួបហើយ តែអូមីក្រុង វាមកបំផ្លាញយើង តែយើងផ្អាក»។
សូមរំលឹកថា ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២១ ក្នុងចំណោមសិស្សប្រឡងសរុប ១១៤ ១៨៧នាក់ គឺមានបេក្ខជនជាប់ចំនួន ៧២ ០១៦នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A មានចំនួន ១៧៥៣នាក់៕











PHOTO: EAC NEWS

