រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

សម្តេចតេជោ៖ ខ្ញុំចោទសួរខ្លួនឯងថាខុសឬត្រូវដែលបើកឱ្យពលរដ្ឋចូលឆ្នាំ តែខ្ញុំគិតថាបើសិនមិនលោតក្នុងទឹកមិនចេះហែលទឹកទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលដែលបានសម្រេចបើកឱ្យប្រជាពលរដ្ឋដើរលេងចូលឆ្នាំដែលមានមនុស្សច្រើនលើសលុប សម្ដេចបានចោទសួរខ្លួនឯងថាខុស ឬត្រូវ តែសម្ដេចមានគំនិតមួយថា «បើសិនមិនលោតក្នុងទឹកមិនចេះហែលទឹកទេ»។

សម្តេចបានថ្លែងបែបនេះក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២។

សម្រេចបានបន្តថា៖ «អារម្មណ៍របស់ខ្ញុំរបៀបយ៉ាងមិច ពេលខ្ញុំបានបើកទូរទស្សន៍ មានការប្រគុំតន្រ្តីច្រើនកន្លែងសូម្បីនៅព្រះសីហនុ មាន៣កន្លែង ខ្ញុំចោទសួរខ្លួនឯងថាខុស ឬត្រូវ ដែលមានមនុស្សដើរច្រើន […] តែថាបើសិនមិនលោតក្នុងទឹកមិនចេះហែលទឹកទេយើងខ្ញុំក៏បានសម្រេចចិត្ត»។

សម្តេចបញ្ជាក់ថា សម្ដេចមិនមែនយកជីវិតប្រជាជនទៅសាកល្បងទេ តែសម្ដេចជំនឿជឿជាក់ទៅលើវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋ។

សម្តេចថា៖ «បើយើងមិនហ៊ានលោតទឹកធ្វើមិចទើបដឹងថា ចេះហែលទឹក ឬអត់ ចឹងបើយើងមិនហ៊ានអត់ពាក់ម៉ាសធ្វើមិចយើងដឹងថាឆ្លង ឬអត់»។

គួរបញ្ជាក់ផងដែរថា បើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍ ១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥ ១៧៥ ៧៥៤ នាក់ ក្នុងនោះភ្ញៀវជាតិ ៥ ១៤០ ៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥ ២៥៩ នាក់ ខណៈខេត្តបាត់ដំបងមានភ្ញៀវទេសចរណ៍ច្រើនជាងគេ៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក