ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ បើទោះបីជាកាតព្វកិច្ចពាក់ម៉ាសត្រូវបានដកក៏ដោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិធានការ ៣កុំ ៣ការពារនៅតែជាវិធានការចាំបាច់ បើទោះបីជាកាតព្វកិច្ចពាក់ម៉ាសត្រូវបានដកក៏ដោយ។

ថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ សម្តេចបានឱ្យដឹងថា បើទោះបីកាតព្វកិច្ចពាក់ម៉ាសត្រូវបានដកក៏ដោយ ខ្ញុំក៏បានលើកទឹកចិត្តដដែលឱ្យពាក់ម៉ាស […] ថ្ងៃនេះតាមផ្លូវខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមិនតិចជាង ៦០% ទេដែលបន្តពាក់ម៉ាស។

សម្តេចបានបន្តថា បច្ចុប្បន្នយើងគ្រាន់តែឈ្នះសមរភូមិតូចៗតែប៉ុណ្ណោះយើងមិនទាន់ឈ្នះសង្រ្គាមនៅឡើយទេ (សង្រ្គាមប្រឆាំងនឹងកូវីដ-១៩) ទម្រង់កូវីដ អាហ្វា ដែលតា យើងបានយកឈ្នះ តែវាគ្រាន់តែជាសមរភូមិតូចៗ។

សម្តេចបានបញ្ជាក់ថា បើសិនជាមានអ្វីកើតឡើងយើងនឹងត្រឡប់ទៅកាតព្វកិច្ចពាក់ម៉ាសវិញ ហើយយើងនឹងតាមដានការវិវត្តិបន្ទាប់ពីយើងបានដកកាតព្វកិច្ចពាក់ម៉ាសចេញ។

សម្តេចបានបន្ថែមថា ការដែលយើងលើកលែងកាតព្វកិច្ចពាក់ម៉ាសដើម្បីសម្រួលដល់ប្រជាពលរដ្ឋរបស់យើងដែលត្រូវចំណាយច្រើនដើម្បីទិញម៉ាស។

គួរឱ្យដឹងផងដែរថា ក្រោយផ្ទុះព្រឹត្តិការណ៍២៨ វិច្ឆិកា ឆ្នាំ២០២០ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញវីដេអូថ្លែងការណ៍ពិសេសមួយពីផ្ទះរបស់សម្ដេចដោយបានប្រកាសឱ្យពលរដ្ឋអនុវត្តវិធានការសុខាភិបាល៣ការពារ និង៣កុំឱ្យបានជាប់លាប់ ដែលក្នុងនោះការពាក់ម៉ាស់គឺជាអាទិភាពមួយនៃវិធានការនេះ។ គិតរហូតមកដល់ពេលនេះពលរដ្ឋកម្ពុជាត្រូវប្រើប្រាស់ម៉ាស់គឺមានរយៈពេលជាង១ឆ្នាំហើយ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសារសំឡេងពិសេសដកកាតាព្វកិច្ចពាក់ម៉ាស់ចេញនៅព្រឹកនេះថា៖ «ខ្ញុំព្រះករុណាខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋដែលថ្ងៃនេះនឹងបានរំដោះខ្លួនចេញពីម៉ាស់ក៏ប៉ុន្ដែក៏នៅតែអំពាវនាវឱ្យរក្សាទុកម៉ាស់ជាប់ហ្នឹងខ្លួននៅពេលដែលចូលដល់កន្លែងដែលត្រូវចាំបាច់ពាក់ម៉ាស់ដូចបានកំណត់ដែលក្រសួងសុខាភិបាលនិងផ្នែកពាក់ព័ន្ធនឹងរៀបចំវិធានការបញ្ជាក់ទៅតាមក្រោយថាកន្លែងណាដែលពាក់ និងកន្លែងណាដែលមិនពាក់»៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក