ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលខេត្តប៉ៃលិន ចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េម្នាក់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់នៅប្រទេសកូរ៉េ

ខេត្តប៉ៃលិន៖ នគរបាលខេត្តប៉ៃលិនបានឃាត់ខ្លួនជនជាតិកូរ៉េម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់នៅក្នុងប្រទេសកូរ៉េបញ្ជូនទៅអគ្គស្នងការដ្ឋានគរបាលជាតិដើម្បីបន្តចំណាត់ការ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ម្សិលមិញ តាមរយៈកិច្ចសហការរវាងនគរបាលកម្ពុជា និងនគរបាលអន្តរជាតិក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ជនសង្ស័យជាជនជាតិកូរ៉េខាងត្បូង មានអាយុ ៥៥ឆ្នាំ ត្រូវបានរកឃើញថាបានគេចខ្លួនពីកូរ៉េមករស់នៅក្នុងខេត្តប៉ៃលិន កម្ពុជា នាពេលថ្មីនេះ នៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពពីស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា៖ «នគរបាលអន្តរជាតិក្រុង សេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង បានស្នើសុំសមត្ថកិច្ចកម្ពុជាស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ លុះពិនិត្យមើលទៅលើលិខិតឯកសារ ទើបដឹងថា ជនសង្ស័យរូបនេះ បានចូលមកលាក់ខ្លួននៅក្នុងខេត្តប៉ៃលិន ក៏ឱ្យនគរបាលធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនតែម្តង»។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននគរបាលខេត្តប៉ៃលិន បញ្ជូនខ្លួនតាមរថយន្តទៅអគ្គស្នងការនគរបាលជាតិ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក