ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងមានកន្លែងសម្រាប់សាកឡានអគ្គីសនីទាំងទៅនិងមក

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងមានកន្លែងសាកថ្មរថយន្តអគ្គិសនី (EV Charger) ២កន្លែងទៅមក ហើយអាចនៅខាងដើមនិងខាងចុងផ្លូវក៏មានដែរ។

ថ្លែងក្នុងខណៈពេលចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះលោកទេសរដ្ឋមន្ត្រីបានឱ្យដឹងដែរថា នៅថ្ងៃស្អែកក្រសួងក៏នឹងសម្ពោធកន្លែងសាកថ្មអគ្គីសនីឡាន EV Charger នៅក្រុងព្រះសីហនុផងដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃ២៦ មីនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោមជំនួយរបស់ UNDP ក្រសួងក៏បានដាក់កន្លែងសាកថ្ម EV ចំនួន ១ នៅក្រសួងសាធារណៈការនិងដឹកជញ្ជូន។ នាព្រឹកថ្ងៃទី២៦ ខែមេសា នេះស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមួយទៀតរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច ត្រូវបានសម្ពោធឱ្យនៅស្ថានីយមានទីតាំងនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍនភាពការងារបាន ៩០,៩៥%ហើយ ត្រៀមនឹងបញ្ចប់ដាក់ឱ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក