ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សំបុត្រធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឆ្នាំទី១ មានតម្លៃ ១២ដុល្លារសម្រាប់មួយលើក

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បន្ទាប់ពីបានពិភាក្សាជាមួយនឹងតំណាងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ភាគីសម្រេចថា ឆ្នាំដំបូងបន្ទាប់ពីដាក់ដំណើរការផ្លូវនេះ សំបុត្រដំណើរសម្រាប់រថយន្តគ្រួសារមានតម្លៃ ១២ដុល្លារ សម្រាប់ជិះម្តង។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ «បើទៅមក អស់ ២៤ដុល្លារដែលតម្លៃនេះខាងក្រុមហ៊ុនចុះថ្លៃសម្រាប់ឆ្នាំទី១។ […] ជាទូទៅសម្រាប់ផ្លូវល្បឿនលឿនថ្លៃធ្វើដំណើរលើផ្លូវនេះមានតម្លៃ ១០សេន ក្នុងមួយគីឡូម៉ែត្រដូចនេះបើតាមតម្លៃធម្មតាប្រហែលជា ១៩ដុល្លារ»។

គួរបញ្ជាក់ថា តម្លៃ ១២ដុល្លារក្នុងមួយដងនេះសម្រាប់រថយន្តធុនតូចលក្ខណៈគ្រួសារ ខណៈសម្រាប់ធុនធំខាងក្រុមហ៊ុនមិនទាន់កំណត់តម្លៃនៅឡើយទេ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះសម្រេចវឌ្ឍនភាពការងារបាន ៩០,៩៥%ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ឱ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក