ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: ទីបំផុតនាយករដ្ឋមន្ត្រីកម្ពុជាប្រកាសដកកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីតាំងសាធារណៈទាំងអស់ទូទាំងប្រទេស

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ឈប់កាតព្វកិច្ចពាក់ម៉ាស់នៅតាមទីតាំងសាធារណៈទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ ដោយទុកឲ្យពលរដ្ឋមានសិទ្ធិសម្រេចដោយខ្លួនឯងថាពាក់ឬមិនពាក់។

ក្នុងសារសំឡេងពិសេសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានជម្រាបទៅដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសថា បន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីសុខាភិបាលរដ្ឋាភិបាលនៅពេលនេះបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈចេញ ក៏ប៉ុន្តែកាតព្វកិច្ចនេះនៅតែរក្សានៅក្នុងទីតាំងបិទចិត្តដែលមានដូចជាអគារទីតាំងរោងភាពយន្តសាលប្រជុំជាដើម។

សម្ដេចតេជោ លើកឡើងថាការធ្វើបែបនេះគឺដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៅលើការទិញម៉ាក់ដែលជាបន្ទុកចំណាយដ៏ធំមួយ ជាមួយគ្នានេះសម្ដេចជំរុញឱ្យពលរដ្ឋតាមដានសុខភាពខ្លួនឯងនិងធ្វើតេស្តរហ័សនៅពេលមានការសង្ស័យផងដែរ។

សម្ដេចបានបញ្ជាដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបន្តតាមដាន និងត្រៀមបំរុងដើម្បីឆ្លើយតបរហ័សបន្ទាប់ពីកាតព្វកិច្ចពាក់ម៉ាស់នេះត្រូវបានដកចេញផងដែរ។

សម្ដេចតេជោថា៖ «ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថាការដកម៉ាស់ចេញនឹងបង្កបរិយាកាសសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ហើយក៏នឹងចូលរួមចំណែកសន្សំសំចៃនូវការប្រើប្រាស់ដោយផ្ទេរការចំណាយលើការទិញម៉ាស់មកពាក់ បង្វែរទៅជាការទិញម្ហូបអាហារទិញសម្លៀកបំពាក់ឱ្យកូនចៅ និងទុកសន្សំប្រាក់កាក់នោះដើម្បីប្រើប្រាស់លើគោលដៅផ្សេង» ។ 

សម្ដេចតេជោ បានបន្ថែមថាជំនួសឱ្យកាតាព្វកិច្ចពាក់ម៉ាស់នេះគឺពលរដ្ឋគ្រប់រូបត្រូវទៅចាក់វ៉ាក់សាំងឱ្យបាន៣ដូសឱ្យបានគ្រប់គ្នា។ 

 ក្នុងពិធីទទួលវ៉ាក់សាំងពីប្រទេសអ៊ីតាលីកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពីម្សិលមិញ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគោលបំណងរបស់សម្ដេច លើការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈចេញ ដោយថាដើម្បីជួយទៅដល់ជីវភាពរបស់ពលរដ្ឋដែលត្រូវចំណាយច្រើនទៅលើការទិញម៉ាស់នេះ។

សម្ដេចបន្ថែមថាដើម្បីជំរុញឲ្យការដកកាតព្វកិច្ចពាក់ម៉ាសចេញមានប្រសិទ្ធភាពសម្ដេចបានជំរុញឲ្យពលរដ្ឋគ្រប់រូបនាំគ្នាចេញទៅចាក់វ៉ាក់សាំងនៅបានគ្រប់គ្នាយ៉ាងហោចណាស់បាន ៣ដូស ជាមួយគ្នានឹងសម្ដេចប្រកាសឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក