ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញព្រមានចាត់វិធានការលើអ្នកដែលគេចវេសមិនព្រមចាក់វ៉ាក់សាំងដូសទី៣

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងជម្រាបពលរដ្ឋអំពីទីតាំងនិងមណ្ឌលសុខភាពដែលពលរដ្ឋអាចស្វែងរកការចាក់វ៉ាក់សាំងដូសជំរុញបាននៅតាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ។ ខណៈពេលដែលព្រមានថានឹងចាត់វិធានការលើអ្នកដែលគេចវេសមិនព្រមចាក់វ៉ាក់សាំងដូសទី៣ ផងដែរ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះរដ្ឋបាលរាជធានីភ្នំពេញបានក្រើនរំលឹកជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅឱ្យរូសរាន់មកទទួលវ៉ាក់សាំង ឬនាំយកកូនដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ឱ្យមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ដូសជំរុញ ដែលជា «វ៉ាក់សាំងកាតព្វកិច្ច» ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលានៅតាមទីតាំងដែលបានរៀបចំជូន។

រដ្ឋបាលរាជធានីភ្នំពេញបានព្រមានចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានលើបុគ្គលទាំងឡាយណា ដែលនៅតែបន្តគេចវេសមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការទទួលការចាក់វាំកំសាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ ផងដែរ។

ក្នុងសេចក្ដីជូនដំណឹងនោះលើកឡើងថា៖ «ក្នុងករណីចាំបាច់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរឹតបន្តឹងការត្រួតពិនិត្យសុពលភាពបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឱ្យបុគ្គលណាមួយដែលគ្មានបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មានបណ្ណចាក់វ៉ាក់សាំងដែលគ្មានសុពលភាពសម្រាប់ដូសទី៣ ឬ ដូសជំរុញ ចូលក្នុងបរិវេណទីតាំងបិទជិត ដូចជា រោងចក្រ-សហគ្រាស អាជីវកម្មដ្ឋាន មណ្ឌលកម្សាន្ត ផ្សាររដ្ឋ ផ្សារ ឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងគ្រឹះស្ថានសិក្សា ជាដើម»។

កាលពីថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងពិសេសមួយជូនដល់ប្រជាពលរដ្ឋ ដោយក្នុងនោះសម្ដេចបានបញ្ជាដល់ក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ពលរដ្ឋដែលងាយរងនូវហានិភ័យ និងជំរុញដល់ពលរដ្ឋឱ្យចូលរួមក្នុងយុទ្ធនាការនេះ។ សម្ដេចបានសំណូមពរថា «ពលរដ្ឋម្នាក់យ៉ាងហោចណាស់បានទទួលវ៉ាក់សាំងដូសទី៣»។

គិតចាប់តាំងពីកម្ពុជាបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ពលរដ្ឋកម្ពុជាប្រមាណ ១៤,១លាននាក់បានទទួលវ៉ាក់សាំងមូលដ្ឋាន ឬ២ដូស ខណៈមានពលរដ្ឋតែជាង ៨,២លាននាក់ប៉ុណ្ណោះដែលទៅទទួលវ៉ាក់សាំងដូសទី៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក