ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សិង្ហបុរីឈប់តម្រូវឲ្យអ្នកដំណើរចាក់វ៉ាក់សាំងពេញលេញធ្វើតេស្តរកជំងឺកូវីដ-១៩ ទៀតហើយ

សឹង្ហបុរី៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរី ថាចាប់ពីពេលនេះតទៅប្រទេសសិង្ហបុរីបានបញ្ឈប់លក្ខខណ្ឌធ្វើតេស្តរកជំងឺកូវីដ-១៩ ទាំងតេស្ត PCR និងតេស្តរហ័ស លើអ្នកដំណើរទាំងអស់ដែលបានចាក់វ៉ាក់សាំងពេញលេញ។

ក្នុងសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរីឲ្យដឹងថា ចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ អ្នកដំណើរទាំងអស់ដែលបាន ចាក់វ៉ាក់សាំងពេញលេញ រួមទាំងកុមារអាយុ ១២ឆ្នាំ និងក្រោម ១២ឆ្នាំ លែងតម្រូវឲ្យធ្វើតេស្ត PCR ឬ ART មុនចេញដំណើរចូលសិង្ហបុរី ដូចមុនទៀតហើយ។

អ្នកដំណើរមកពីកម្ពុជាអាចធ្វើដំណើរចូលតាមជើងយន្តហោះណាមួយក៏បាន។

បើទោះជាយ៉ាងណាកស្ថានទូតកម្ពុជាបញ្ជាក់ថា ការពាក់ម៉ាស់នៅតែជាកាតព្វកិច្ចនៅក្នុងអគារបិទជិត (Indoor) រួមទាំងមធ្យោបាយដឹកជញ្ជូនសាធារណៈ ខណៈនៅទីសារធារណៈខាងក្រៅអគារ (Outdoor) អាចពាក់ក៏បាន ឬមិនពាក់ក៏បាន (Optional) និងលើកទឹកចិត្តឲ្យពាក់ ម៉ាសំនៅពេលមានមនុស្សច្រើនកុះករនៅពេលដែលអ្នកដំណើរចូលដល់ប្រទេសសឹង្ហបុរី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក