ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ពិធីការរបស់សម្ដេចតេជោ ចំនួន ៣រូបត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នាយិកាពិធីការរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺលោកស្រី សុងឡេង បូរ៉ា, រួមទាំងលោកស្រី ទ្រី សុខា និងលោក ជា យុពា ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យតែងតាំងជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ការតែងតាំងអ្នកទាំងបីរូបនេះដោយព្រះមហាក្សត្រទ្រង់យល់សេចក្ដីក្រាបថ្វាយបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រីកម្ពជា សម្ដេចតេជោ ហ៊ុន សែន។

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់តម្លើងឋានន្តរស័ក្កិជា«ឧត្តមសេនីយ៍ឯក»ដល់អង្គរក្សផ្ទាល់របស់សម្ដេចតេជោចំនួន៤នាក់ផងដែរ ដែលមានឧត្តមសេនីយ៍ទោ ណាំ ភិរុណ ឧត្តមសេនីយ៍ទោ ឡុង ដា ឧត្តមសេនីយ៍ទោ អ៊ន សុទ្ធីរ័ត្ន និងឧត្តមសេនីយ៍ទោ ឃុត សុខុន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក