ព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានធ្វើសកម្មភាពអារដៃខ្លួនឯង ក្រោយមកបានលោតសម្លាប់ខ្លួន នៅអាគារមួយកន្លែងបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចជាន់ទី១៣ ក្នុងសណ្ឋាគារស៊ីយ៉ាធូ ស្ថិតក្នុងភូមិ០២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាបឋមបានប្រាប់អ្នកយកព័ត៌មានថា បុរសជនជាតិចិនខាងលើនេះអាចប្រើប្រាស់ថ្នាំញៀនលើសកម្រិតរហូតគ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងលែងបាន ឈានដល់យកកាំបិតអារដៃខ្លួនឯង បណ្តាលឲ្យមានរបួស ក្រោយមកសម្រេចចិត្តលោតសម្លាប់ខ្លួន ពីជាន់ទី១៣មកដីបណ្តាលឲ្យស្លាប់។
បច្ចុប្បន្ន សាកសពបុរសជនជាតិខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រងចាំបន្តធ្វើកោសល្យវិច្ច័យ និងប្រគល់ជូនសាចញ្ញាតិក្រុមគ្រួសារសាម៉ីយកទៅធ្វើបុណ្យ៕