ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាកំពុងផ្លាស់ប្ដូរការចិញ្ចឹមសត្វលក្ខណៈគ្រួសារទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្ម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា កម្ពុជាបច្ចុប្បន្នបានផ្លាស់ប្ដូរការចិញ្ចឹមសត្វជាលក្ខណ:គ្រួសារ ទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ តាមរយៈការចិញ្ចឹមក្នុងកសិដ្ឋាន ជាបណ្តុំ ដោយបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់និងគុណភាព។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងបែបនេះក្នុងឱកាសប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិមួយ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

លោកបន្តថា ផ្ទៃដីចម្ការស្រែជាង ៩០% ត្រូវបានភ្ជួររាស់ដោយគ្រឿងយន្ត រីឯសត្វគោ ក្របី ត្រូវបានប្តូរតួនាទីពីការចិញ្ចឹមដើម្បីយកមកធ្វើការភ្ជួររាស់ ទៅជាការចិញ្ចឹមសម្រាប់យកសាច់វិញ។ នេះជាសក្ខីភាពមួយបង្ហាញឲ្យឃើញថា អនុវិស័យផលិតកម្មសត្វបាននិងកំពុងបោះជំហានឡើងជាបន្តបន្ទាប់ ឆ្ពោះទៅគោលដៅមួយដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន គឺជាការអភិវឌ្ឍន៍អនុវិស័យនេះ សំដៅលើការលើកកម្ពស់ស្តង់ដារចិញ្ចឹមតាមរយ:ការប្រើប្រាស់ពូជសុទ្ធ គុណភាពចំណី និងមាត្រដ្ឋាននៃការគ្រប់គ្រងកសិដ្ឋានប្រកបដោយសុវត្ថិភាព សុខភាពសត្វ និងភាតរៈបរិស្ថាន ហើយចុងក្រោយផលិតបាន ផលិតផលសាច់មានគុណភាព ធានាបានសុខភាពសាធារណ:។

លោកបន្ថែមថា ក្រុមហ៊ុនផលិតចំណីសត្វ បានចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មចំណីសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារជូនប្រជាជន បង្កើនចំណូលគ្រួសារ។ ជាមួយគ្នានេះ លោកណែនាំឲ្យក្រុមហ៊ុនគួរសិក្សា និងស្រាវជ្រាវបន្ថែមលើការផលិតចំណីត្រីឆ្តោរ ដើម្បីជំនួសឲ្យការប្រើវត្ថុធាតុដើមជាកូនត្រីដែលចាប់ពីប្រភពធម្មជាតិ។

លោកជំរុញ និងលើកទឹកចិត្តឲ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក តាមរយ:ការ ធ្វើកិច្ចសន្យាផលិត ប្រមូលទិញពីកសិករ ដើម្បីកាត់បន្ថយការនាំចូល។ លើសពីនេះ ក្រុមហ៊ុនគួរបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬក៏ត្រូវចុះកិច្ចសន្យាជាមួយអ្នកផលិត ដើម្បីជួយផ្សព្វផ្សាយពូជ និងបច្ចេកទេស និងដើម្បីធ្វើការពិសោធន៍គុណភាពចំណីសត្វផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក