ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េប្រកាសមិនគាំទ្រសកម្មភាពចលាចលដែលបង្កឡើងដោយបុគ្គលមួយក្រុមតូច

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចេញសេចក្ដីប្រកាសមិនគាំទ្រចំពោះទង្វើនិងសកម្មភាព របស់បុគ្គលមួយក្រុមតូចដែលបានបង្ករបួសស្នាម និងភាពចលាចលនៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុន ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋបានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅវេលាម៉ោងប្រមាណ១៩:០០នាទី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

តាមសេចក្ដីប្រកាសរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះបានបន្តទៀតថា សកម្មភាពហឹង្សាខាងលើពិតជាបានធ្វើឱ្យបាត់បង់នូវសណ្តាប់ធ្នាប់សង្គម និងឆ្លុះបញ្ចាំងពីការ បាត់បង់នូវសីលធម៌ក្នុងការរស់នៅ បំពាននូវសិទ្ធិមនុស្ស និងខ្វះការសាមគ្គីគ្នារវាងខ្មែរនិងខ្មែរ ដែលជា ហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមខ្មែរជាខ្លាំង។

ស្ថានឯកអគ្គរាជទូត ក៏បានធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះស្រលាញ់ រាប់អានគ្នាក្នុងនាមជាបងប្អូនខ្មែរដូចគ្នា ចូលរួមរក្សាសណ្ដាប់ធ្នាប់សង្គមគោរពសិទ្ធិ និងចេះជួយគ្នា ទៅវិញទៅមក ដែលជាតម្លៃប្រពៃណី និងវប្បធម៌ខ្មែរដ៏ផូរផង់នេះ ឱ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក