ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដំណាំ៤ប្រភេទកំពុងមានទីផ្សារនៅក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ដំណាំ៤ប្រភេទដែលមានដូចជា ដំឡូងបារាំង ស្ពៃក្តោប ផ្លែប័រ និងក្រូចផាសិន ហាក់កំពុងមានទីផ្សារនៅក្នុងខេត្តមណ្ឌលគិរី ដែលបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មនៅក្នុងខេត្តនេះមានជីវភាពកាន់តែល្អប្រសើរ។ នេះបើតាមការឲ្យដឹងពីក្រសួងព័ត៌មាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។

អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី លោក ហៀក សុផាន បានឱ្យដឹងថា ខណៈខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ ខេត្តនេះក៏អំណោយផលលើវិស័យកសិកម្មផងដែរ ដោយសារតែដីមានជីជាតិគ្រប់គ្រាន់ ធ្វើឱ្យបន្លែនៅទីនេះលូតលាស់បានល្អ ជាពិសេសមានរសជាតិឆ្ងាញ់ជាងបន្លែដែលដាំនៅបណ្តាខេត្តដទៃទៀត។

លោកបានបន្តថា ដំណាំដែលប្រជាពលរដ្ឋដាំដុះបានល្អ និងទទួលបានទិន្នផលខ្ពស់រួមមាន ដំឡូងបារាំង ស្ពៃក្តោប ផ្លែប័រ និងក្រូចផាសិនជាដើម ដែលជាដំណាំកំពុងមានត្រូវការខ្ពស់ពីអតិថិជន ដោយសារតែជាផលិតផលដែលដាំដុះតាមបែបធម្មជាតិ មិនមានសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លោកបន្ថែមថា៖ «នៅពេលបច្ចុប្បន្ននេះ នៅខេត្តមណ្ឌលគិរីមានសក្តានុពល គឺផ្នែកកសិកម្មគឺយើងបានដាំដំឡូងបារាំង គឺចម្លែកដែរនៅប្រទេសកម្ពុជាយើង មិនមានដីណាដែលដាំដំឡូងបារាំងហើយបានភោគផល តែនៅមណ្ឌលគិរីយើងបានដាំដំឡូងបារាំង ហើយយើងមានសក្តានុពលបន្លែដែលឆ្ងាញ់ដូចជាស្ពៃក្តោប ហើយយើងមានផ្លែប័រ យើងមានក្រូចផាសិនហ្នឹងក៏មានរសជាតិឆ្ងាញ់ដែរ គឺមានរសជាតិមួយប្លែកខុសពីគេ នេះជាសក្តានុពលដ៏ល្អនៅក្នុងខេត្តមណ្ឌលគិរីយើងនេះ»។

លោកក៏បានបញ្ជាក់ផងដែរថា ចំពោះដំណាំដំឡូងបារាំងប្រជាកសិករអាចលក់បានក្នុងតម្លៃចាប់ពី៥ពាន់ ទៅ៦ពាន់រៀល ក្រូចផាសិនមានតម្លៃ ៨ពាន់រៀល ស្ពៃក្តោបមានតម្លៃ ៥ពាន់រៀល និងផ្លែប័រ មានតម្លៃចន្លោះពី១២០០០ រៀល ទៅ១៥០០០រៀល ក្នុងមួយគីឡូក្រាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក