ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឲ្យនិយោជិកបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ស្វយរៀង៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត លោកទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការនីទាំងអស់ឲ្យបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀត ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ។

ការអំពាវនាវនេះធ្វើឡើងក្នុងពេលសំណេះសំណាលជាមួយក្រុមការងារនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) និងកម្មករ-កម្មការនីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក្នុងយុទ្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រោមយុទ្ធសាស្រ្តផ្ការីករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

ពិធីសំណេះសំណាលនេះ មានការចូលរួមពី អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង លោក ជ័យ សុន ប្រធាន.ស.គ.ស.ស.យ.ក លោក ហេង សុខគង់ តំណាង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា ប្រធានតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន លោក Clement Yang និងរដ្ឋបាលក្រុងបាវិត។

លោក Clement Yang បានថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់សុខមាលភាពរបស់កម្មករ-កម្មការនីក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន ក៏ដូចជាក្នុងក្រុងបាវិតទាំងមូល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត.ស.គ.ស.ស.យ.ក ចាក់វ៉ាក់សាំងដូសជម្រុញដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ លោកបានស្នើសុំឲ្យកម្មករ-កម្មការនីទាំងអស់ចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតាមរោងចក្រដែលខ្លួនកំពុងធ្វើការ តាមការរៀបចំរបស់ក្រុមគ្រូពេទ្យ ដើម្បីឲ្យយុទ្ធនាការនេះទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះបងប្អូនកម្មករ-កម្មការនីទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងការជឿជាក់ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។ លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់បងប្អូនកម្មករ-កម្មការនី ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការរីកចំរើនសង្គមជាតិ តាមរយៈការបំពេញការងារនៅបណ្តារោងចក្រ និងសហគ្រាសនានាក្នុងប្រទេសកម្ពុជា។

លោកបានបន្តទៀត សម្តេចតេជោ បានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដូចជាការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការបង្កើតឲ្យមានសន្តិភាពពេញលេញទូទាំងប្រទេសតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ជាពិសេសថ្មីៗនេះប្រឈមមុខនឹងជំងឺកូវីដ-១៩ សម្តេចតេជោ បានរិះរកគ្រប់មធ្យោបាយដើម្បីស្វែងរកនូវវ៉ាក់សាំងបង្ការកូវីដចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាដែលជាវ៉ាក់សាំងជីវិត ដើម្បីឲ្យរួចផុតពីការបាត់បង់ជីវិតដោយសារជំងឺឆ្លងកូវីដ-១៩។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់សម្តេចតេជោ បានធ្វើឲ្យពិភពលោកទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលទទួលបានប្រកបដោយជោគជ័យក្នុងការទប់ស្កាត់ជំងឺឆ្លង និងបានធ្វើឲ្យប្រទេសជាតិវិលទៅរកប្រក្រតីភាពឡើងវិញ។

ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ-កម្មការនីទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក