ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញជំរុញប្រជាពលរដ្ឋឲ្យចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា

ភ្នំពេញ៖ រដ្ឋាបាលរាជធានីភ្នំពេញចេញសេចក្ដីជូនដំណឹងក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ ឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋាបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ដោយស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាវិធានការយុទ្ធសាស្រ្តគន្លឹះ ក្នុងការកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេសធានាបានភាពសាំសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិនឹងទទួលបន្ទុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌចំនួន៩ រួមមាន ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌព្រែកព្នៅ ខណ្ឌទួលគោក ខណ្ឌកំបូល ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ទៅតាមទីតាំងដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសាមីទាំង៩ ខាងលើ។

ទន្ទឹមគ្នានេះ កម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចបន្តអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួននិងកន្លែងបម្រើការងារ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក