ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រយៈពេល៤០ឆ្នាំ កម្ពុជាកាត់បន្ថយអត្រាមរណៈដោយជំងឺគ្រុនចាញ់មកនៅសូន្យ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្ដេជ្ញាធ្វើការជាមួយនឹងដៃគូពាក់ព័ន្ធទាំងអស់ជាពិសេសប្រទេសចិនដើម្បីឈានទៅដល់ការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យបានទាំងស្រុងនៅកម្ពុជា។ ខណៈកម្ពុជាលែងមានអ្នកស្លាប់ដោយសារជំងឺនេះទៀតហើយតាំងពីឆ្នាំ២០១៨មក។

ថ្លែងនៅក្នុងខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោបានប្រកាសគាំទ្រចំពោះ គ្រប់ សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេស ការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់ឱសថអាតេមីស៊ីនីន ។

សម្ដេចតេជោបន្ថែមថា ប្រទេសកម្ពុជាដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ម៉ឺនករណី និងស្លាប់ជិត ១ ០០០នាក់ នាទស្សវត្សឆ្នាំ៨០។ ក្នុងឆ្នាំ ២០២១ កន្លងទៅជំងឺគ្រុនចាញ់បានថយចុះមកនៅចំនួន ៣ ៩៥៩ ករណី និងគ្មានការស្លាប់រយៈពេល ៤ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

សម្ដេចថាជោគជ័យរបស់កម្ពុជាលើជំងឺគ្រុនចាញ់ដោយសារ ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលឲ្យបានរហ័សដោយប្រើប្រាស់ថ្នាំអាតេមីស៊ីនីនបានត្រឹមត្រូវតាមរូបមន្តដើម្បីបញ្ជៀសភាពស៊ាំរបស់ថ្នាំនេះ។ ការជំរុញឱ្យប្រើប្រាស់មុងជ្រលក់ថ្នាំ និង ការងារអប់រំលើកកម្ពស់សុខភាព ដោយមានការចូលរួ ម ពី គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។

សម្ដេចថ្លែងបន្ថែមថា៖ «ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិ គឺការផ្សារភ្ជាប់ដោយភាពទន់ភ្លន់ និងបត់បែន តាមយុទ្ធសាស្រ្តស ក ល និងតំបន់ ព្រមទាំងរៀនសូត្រដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក»។

សម្ដេចតេជោ បានប្រកាសថាកម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអ ស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិ ន តាមរយៈគំនិតផ្តួតផ្តើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមូលនិធិជំនួ យ សហប្រតិបត្តិការត្បូង-ត្បូងប្រទេសចិន ជាដើម ដើម្បីឈា នទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ។

សម្ដេចក៏អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិ ត្ត ភាពជាដៃគូដោយយកប្រជាជនជាស្នូល និងមូលដ្ឋានពហុភាគីនិយម ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យ ពិភព លោ កគ្មានជំងឺគ្រុនចាញ់ឆ្នាំ២០២៥ ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក