ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រាប់ពីគុណសម្បត្តិកម្ពុជាចំនួន ៥ចំណុចដែលការពារនិងផ្ដល់ភាពងាយស្រួលដល់អ្នកវិនិយោគ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅក្រុមធុរៈកិច្ចចិនថាប្រទេសកម្ពុជាស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់មកបណ្ដាក់ទុន និងថាការវិនិយោគនៅកម្ពុជាគឺធានាបានការការពារ និងផ្ដល់ភាពងាយស្រួលដល់អ្នករកស៊ីទាំងអស់ផងដែរ។

តំណាងក្រុមហ៊ុនវិនិយោគចំនួនបីដែលដឹកនាំដោយឧកញ៉ា ចេន ហ្ស៊ី បានចូលជួបនាយករដ្ឋមន្ត្រីកម្ពុជានាទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ដោយបានជម្រាបសម្ដេចតេជោពីអាជីវកម្មរបស់ក្រុមហ៊ុនទាំង ៣ដែលមានបំណងវិនិយោគនៅកម្ពុជាដែលសុំស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

ជាមួយប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួនបីរបស់ចិនដែលដឹកនាំដោយលោកឧកញ៉ា ចេន ហ្ស៊ី នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់តំណាងក្រុមហ៊ុនទាំងនោះថាបរិយាកាលវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរដោយសារកត្តា៥ចំណុចដែលរួមមាន សន្ដិភាព ច្បាប់វិនិយោគដែលផ្ដល់ភាពងាយស្រួលដល់ការវិនិយោគ កម្ពុជាមានប្រព័ន្ធច្រកចេញចូលតែមួយសម្រាប់ជួយសម្រួលដល់អ្នកវិនិយោគ មិនមានការហាមប្រាមការប្រើប្រាស់រូបិយប័ណ្ណបរទេសក្នុងការបើកប្រាក់ខែដល់បុគ្គលិក និងកម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន។

ក្រុមហ៊ុនទាំង៣ដែលចង់មកវិនិយោគនៅកម្ពុជានោះមាន ក្រុមហ៊ុនChina Investment ក្រុមហ៊ុន Easter និងក្រុមគូអាន ដែលក្រុមហ៊ុនទាំងបីនេះធ្វើអាជីវកម្មលើវិស័យឧស្សាហកម្មរ៉ែ ហេដ្ឋារចនាសម្ព័ន្ធ អចលនវត្ថុ សំណង់ ដឹកជញ្ជូន និងពាណិជ្ជកម្មមូលប័ត្រ។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមហ៊ុនទាំង៣ស្វែងបន្ថែមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីព័ត៌មានលំអិតនៃទិសដៅវិនិយោគនៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក