ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៧ រួមមាន៖
១, ហាងមាសពេជ្រ សុវណ្ណធីតា ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 15E0 ផ្លូវប៉ាស្ទ័រ 51 កែងផ្លូវ136 (ផ្សារតាប៉ាង) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកផ្នែកសន្តិសុខធ្វើការនៅទីតាំងខាងលើនេះ។
២, ហាងលក់ខោអាវ Zando ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៥២ កែងផ្លូវ ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ម៉ោង១៥ៈ៤០ ដល់ ១៦ៈ៣០ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញសម្លៀកបំពាក់មួយចំនួន។
៣, ឃ្លាំងបោះដុំ យីហ៊ោ “ផ្ទះ90” (នៅជិតស្តុបបឹងកក់) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៩០ ផ្លូវលេខ៧០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញអីវ៉ាន់មួយចំនួន។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនា។
៤, ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិក) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥០ ផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញអីវ៉ាន់មួយចំនួន។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។
៥, ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដែលមានទីតាំងស្ថិតនៅអគារលេខ៣៣ C-D ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង១៤៖១០ ដល់ម៉ោង ១៥៖២០ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទទួលសេវាធនាគារ និងបានប៉ះពាល់ជាមួយបុគ្គលិកធនាគារចំនួន៣នាក់។ បុគ្គលិកធ្វើការនៅធនាគារនេះបានចាក់វ៉ាក់សាំងលើកទី២ រួចរាល់គ្រប់គ្នា។
៦, ភោជនីយដ្ឋាន ហុងកុង សាខាទី៦ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅទីតាំងខាងលើនេះ។
៧, សាច់អាំងទឹកកាពិ និង ស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ រួមជាមួយក្រុមការងារមួយចំនួនរបស់ខ្លួន បានទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្យប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៧នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕