ភ្នំពេញ៖ វ៉ាក់សាំងប្រភេទ Astra Zeneca ដែលជាជំនួយពីប្រទេសអ៉ីតាលីចំនួន ១ ០៥៦ ០០០ដូស ត្រូវបានផ្ដល់មកកម្ពុជាជាផ្លូវការនៅព្រឹកនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា។
ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំប្រទេសថៃ លោក Lorenzo Galanti បានថ្លែងពីចំណាប់អារម្មណ៍របស់លោកទៅលើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជាដែលលោកថាគឺជាជោគជ័យមួយ។ លោកបានប្រកាសថាប្រទេសអ៊ីតាលីនិងនៅតែគាំទ្រប្រទេសកម្ពុជានិងប្រជាជនកម្ពុជាតទៅទៀត។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍និងអរគុណដល់ប្រទេសអ៊ីតាលីនិងប្រជាជនអ៊ីតាលីដែលបានផ្ដល់ជូនកម្ពុជានាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះសម្ដេចបានដឹងថាបច្ចុប្បន្នវ៉ាក់សាំងដែលមានក្នុងស្តុករបស់កម្ពុជាមានប្រមាណជាង ១០លានដូស ដែលសម្ដេចជំរុញឱ្យពលរដ្ឋកម្ពុជាគ្រប់រូបអញ្ជើញទៅចាក់វ៉ាក់សាំងបានគ្រប់គ្នាយ៉ាងហោចណាស់ពលរដ្ឋម្នាក់ទទួលបានវ៉ាក់សាំង ៣ដូស។
ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកយុទ្ធសាស្ត្រចាក់វ៉ាក់សាំងគឺជាយុទ្ធសាស្ត្រទីមួយក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលក្រហមដល់ពេលនេះមានពលរដ្ឋកម្ពុជាប្រមាណ ជាង ៩៣% នៃប្រជាពលរដ្ឋសរុប ១៦លាននាក់បានទទួលវ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយ។ ទោះជាយ៉ាងណារាជរដ្ឋាភិបាលនៅតែបន្តចាក់ដូសទី៣ និងទី៤ ជូនប្រជាពលរដ្ឋបន្ថែមទៀតដើម្បីពង្រឹងប្រព័ន្ធភាពសាំនៅក្នុងសហគមន៍កម្ពុជា។
វ៉ាក់សាំងដែលប្រើប្រាស់នៅកម្ពុជាមាន Sinopharm AstraZeneca Sinovac Janssen Mondena និង Pfizer៕
PHOTO: EAC NEWS