ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ធុរកិច្ចបង្កើតថ្មីមួយបើកយុទ្ធនាការឱកាសធ្វើការងារ ស្ម័គ្រចិត្ត ១០០០កន្លែងដល់សិស្សនិស្សិតនៅកម្ពុជា

ភ្នំពេញ៖ ធុរកិច្ចបង្កើតថ្មីមួយឈ្មោះថា CamSEED និងដៃគូសហការបានបើកយុទ្ធនាការឱកាសហាត់ការ ១០០០ កន្លែង (1000 Internships Campaign) ដើម្បីផ្ដល់ឱកាសអោយនិស្សិតក្នុងប្រទេសកម្ពុជាបានចុះហាត់ការយកបទពិសោធន៍ជាក់ស្ដែងពីកន្លែងការងារ។

យុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃច័ន្ទទី២៥ ខែមេសានេះ ដែលនឹងផ្ដល់ឱកាសដល់និស្សិតដែលចាប់អារម្មណ៍លើការងារស្ម័គ្រចិត្តបានទទួលឱកាសអនុវត្ត យកបទពិសោធន៍ ដើម្បីពង្រឹងជំនាញរបស់ពួកគេ នៅតាមស្ថាប័នផ្សេងៗចំនួន ៣ខែ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ធុរកិច្ចបង្កើតថ្មី CamSEED បានឱ្យដឹងថា៖ «យុទ្ធនាការឱកាសហាត់ការ ១០០០កន្លែង (1000 Internships Campaign) ផ្ដល់ឱកាសហាត់ការដែលមានប្រាក់កម្រៃដល់និស្សិតខ្មែរ ដើម្បីជួយពួកគេមានឱកាសអនុវត្ត យកបទពិសោធន៍ ដើម្បីពង្រឹងជំនាញរបស់ពួកគេ។ ម៉្យាងវិញទៀត CamSEED ផ្ដល់ឱកាសហាត់ការដែលទទួលបានប្រាក់កម្រៃនេះឡើង ដើម្បីលុបបំបាត់ការចុះហាត់ការដែលគ្មានប្រាក់កម្រៃសម្រាប់ផ្ដល់ជូនបុគ្គលិកហាត់ការដែលពួកគេកំពុងតែព្យាយាមក្នុងការអភិវឌ្ឍខ្លួនផងនោះ»។

យុទ្ធនាការនេះ CamSEED និង ដៃគូសហការនឹងបើកដំណើរក្នុងរយៈពេលពេញ ១ឆ្នាំ។

ក្នុងឆ្នាំចុងក្រោយនេះ CamSEED បានធ្វើការជាមួយដៃគូនយោជកជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយបានផ្ដល់ឱកាសហាត់ការជាច្រើនកន្លែងទៅដល់និស្សិតដែលបានប្រាក់កម្រៃ។ នៅពេលបញ្ចប់កម្មសិក្សានៅតាមអង្គភាព និង ក្រុមហ៊ុននីមួយៗ និស្សិតប្រកបទៅដោយសមត្ថភាព និងយល់ដឹងច្រើនជាងពីបរិបទការងារ ដែលផ្លាស់ប្ដូរជីវិតពួកគេឲ្យមានបទពិសោធន៍កាន់តែច្រើនក្នុងអាជីពការងារ។

និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងសេដ្ឋកិច្ច និងសាកលវិទ្យាល័យលីយ៉ុង ២ ឈ្មោះ ស៊ឹង អង្គគិរី បានថ្លែងថា៖ «ខ្ញុំពិតជារីករាយដែលបានក្លាយជានិស្សិតហាត់ការនៅ Dobpi ។ បរិយាកាសនៅកន្លែងធ្វើការ និងការធ្វើការជាមួយក្រុមការងារបានជួយជំរុញអោយខ្ញុំក្លាយទៅមនុស្សស្វាហាប់ និងចេះនិយាយច្រើនជាងមុន មិនសូវអិមអៀនដូចពីមុនពេក។ ខ្ញុំមិនដែលស្រម៉ៃថាចង់បានបទពិសោធន៍ចុះកម្មសិក្សាដំបូងដែលល្អឥតខ្ចោះអីនោះទេ សម្រាប់កសាងមូលដ្ឋានគ្រឹះសម្រាប់អាជីពនៅថ្ងៃអនាគត។ ប៉ុន្តែពេលដែលធ្វើ Internship ហើយរយៈពេល ៣ខែ ខ្ញុំមានអារម្មណ៍ថា ទេពកោសល្យរបស់ខ្ញុំក៏បានអភិវឌ្ឍ ហើយចំណេះដឹងដែលខ្ញុំទទួលបានគឺមិនអាចកាត់ថ្លៃបាន។ ដោយមានការគាំទ្រពីបងៗក្រុមកាងារ និងក្រុមសហស្ថាបនិក ខ្ញុំបានរៀនពីរបៀបទំនាក់ទំនងជាមួយអ្នកលក់ដូរ និងជួយពួកគេផ្លាស់ប្តូរការលក់អនឡាញរបស់ពួកគេទៅជាបច្ចេកវិទ្យាកាន់តែងាយស្រួល»។

ថ្លែងក្នុងទិវា«អន្តរជាតិអ្នកស្ម័គ្រចិត្ត» កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានចាត់ទុកការចូលរួមក្នុងការងារស្ម័គ្រចិត្តបានធ្វើឱ្យមានសកម្មភាពសង្គមក្នុងការដោះស្រាយនូវការលំបាកនានាក្នុងសង្គម បង្កើនសាមគ្គីភាព និងធ្វើឱ្យអ្នកស្ម័គ្រចិត្តកសាងតម្លៃខ្លួនឯងរួមចំណែកបង្កើតពិភពលោកមួយដ៏ល្អប្រសើរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក