ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: សម្ដេចតេជោ ចង់ដកកាតព្វកិច្ចពាក់ម៉ាសតាមទីសាធារណៈចេញ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគោលបំណងរបស់សម្ដេចនិងបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ពិនិត្យលទ្ធភាពលើការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈចេញ ដោយថាដើម្បីជួយទៅដល់ជីវភាពរបស់ពលរដ្ឋដែលត្រូវចំណាយច្រើនទៅលើការទិញម៉ាស់នេះ។

ថ្លែងចេញពីទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងពេលទទួលវ៉ាក់សាំងពីប្រទេសអ៊ីតាលីនៅព្រឹកនេះ សម្ដេចតេជោបានលើកឡើងថា កាតាព្វកិច្ចពាក់ម៉ាស់ធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋខ្មែរជាច្រើន រួមទាំងសេដ្ឋកិច្ចផងដែរ ដែលពលរដ្ឋត្រូវចំណាយច្រើនលើការទិញម៉ាស់យកមកប្រើ។ សម្ដេចអំពាវនាវដល់អ្នកបច្ចេកទេសវិស័យសុខាភិបាលកុំមើលតែមួយជ្រុងនៃបញ្ហាសុខភាព ត្រូវមើលផងដែរអំពីវិស័យសេដ្ឋកិច្ចនិងសង្គមក៏ដូចជាបញ្ហាចិត្តសាស្ត្រ។

សម្ដេចចង់ឱ្យការសម្រេចពាក់ម៉ាស់ឬមិនពាក់នៅតាមទីធ្លាសាធារណៈគឺជា«សិទ្ធិសម្រេចរបស់ពលរដ្ឋ»។

សម្ដេចបន្ថែមថា៖ «ដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈ ឬនៅទីកន្លែងសាធារណៈខាងក្រៅ ក៏ប៉ុន្ដែនៅពេលដែលចូលកន្លែងបិទជិតដូចជានៅអគាររដ្ឋាភិបាល នៅទីកន្លែងធ្វើការ នៅក្រុមហ៊ុនធ្វើការដោយមានម៉ាស៊ីនត្រជាក់យើងគួរគប្បីតម្រូវឱ្យមានការពាក់ម៉ាស់នៅតាមកន្លែងទាំងនោះ» ។

សម្ដេចយល់ថាការធ្វើបែបនេះនឹងជួយដល់សន្សំសំចៃដល់ការចំណាយរបស់ពលរដ្ឋមួយផ្នែកផងដែរ។

សម្ដេចតេជោថា៖ «ដូច្នេះមួយថ្ងៃៗ មួយខែៗ យើងចំណាយច្រើនណាស់! ប្រសិនជាយើងដកចំណុចបាន ហើយប្រជាពលរដ្ឋយើងអាចវិលទៅពាក់ម៉ាស់វិញប្រសិនជាមានករណីឆ្លងកើតឡើង។ យើងអាចធ្វើបាន ប្រជាពលរដ្ឋរបស់យើងស្ដាប់រាជរដ្ឋាភិបាល ស្ដាប់ការអំពាវនាវរបស់រាជរដ្ឋាភិបាល»។

ក្នុងឱកាសនេះផងដែរ ដើម្បីជំរុញឲ្យការដកកាតព្វកិច្ចពាក់ម៉ាសចេញមានប្រសិទ្ធភាពសម្ដេចបានជំរុញឲ្យពលរដ្ឋគ្រប់រូបនាំគ្នាចេញទៅចាក់វ៉ាក់សាំងនៅបានគ្រប់គ្នាយ៉ាងហោចណាស់បាន ៣ដូស ជាមួយគ្នានឹងសម្ដេចប្រកាសឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋ។

បើតាមសម្ដេចតេជោ បន្ទាប់ពីក្រោយពិធីចូលឆ្នាំប្រពៃណីជាតិករណីឆ្លងកូវីដ-១៩នៅកម្ពុជាមានមិនលើពី២០ករណីនោះទេដែលសម្ដេចគិតថាការដកកាតាព្វកិច្ចពាក់ម៉ាស់នេះគឺអាចទៅរួច។

របាយការណ៍ក្រសួងសុខាភិបាលឱ្យដឹងថានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន១២ករណី ហើយពុំមានករណីនាំចូលថ្មីនោះទេ។

គិតមកដល់ពេលនេះកម្ពុជារកឃើញករណីឆ្លងជំងឹកូវីដ-១៩សរុបជាង១៣ម៉ឺនករណី ក្នុងនោះជាង១៣ម៉ឺន២ពាន់នាក់បានជាសះស្បើយ និងស្លាប់ជាង៣ពាន់នាក់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក