ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក កៅ គឹមហួន៖ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅជប៉ុនបានបម្រើដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានឱ្យដឹងថាក្នុងការទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន សម្ដេចតេជោ ហ៊ុន សែន រវល់ស្ទើរតែគ្មានពេលសម្រាកនោះទេដើម្បីបង្កើនទំនាក់ទំនងជាមួយប្រទេសផ្សេងៗ និងប្រាប់បរទេសពីសក្ដានុពលវិនិយោគនៅកម្ពុជា។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ លោក កៅ គឹមហួន បានលើកឡើងថា៖ «រាល់ទស្សនកិច្ចដែលសម្ដេចតេជោ អញ្ចើញទៅមួយលើកៗគឺលោកតែងតែគិតណាស់ក្នុងការជំរុញនូវផលប្រយោជន៍របស់ប្រទេសកម្ពុជានេះហើយការអញ្ជើញទៅប្រទេសជប៉ុនរយៈពេលខ្លីមែនប៉ុន្ដែសកម្មមែនទែន។ កម្មវិធីឡើងណែន និយាយរួមទៅសម្ដេចរកពេលសម្រាកស្ទើរមិនបានទេ»។

សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកអាស៊ីប៉ាស៊ីហ្វិកលើកទី៤ នៅថ្ងៃទី២៣ ខែមេសា។ ក្នុងការចូលរួមកិច្ចប្រជុំនោះ សម្ដេចតេជោ ហ៊ុន សែន ក៏មានជំនួបជាច្រើនតាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចថ្ងៃទី២៣ ខែមេសា ដោយសម្ដេចបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វឺមីអូ ចូលរួមថ្លែងក្នុងកិច្ចប្រជុំ រួមទាំងជួបជាមួយធុរកិច្ចរបស់ជប៉ុនផងដែរ។

ក្រសួងការបរទេសបានចេញសេចក្ដីប្រកាសព័ត៌មានមួយនាថ្ងៃទី២៤ ខែមេសា ដែលមានកម្រាស់៣សន្លឹកសង្ខេបពី ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោផងដែរ ដែលក្នុងជំនួបរវាងសម្ដេចតេជោពេញមួយថ្ងៃទី២៣ គឺពោពេញដោយកិច្ចសហប្រតិបត្តិការ មិត្តភាព ការជួយគ្នា និងបង្កើននូវប្រយោជន៍ដល់ជាតិកម្ពុជាជាច្រើន រួមមាន ការសម្រេចបាននូវកិច្ចឯកសារសហប្រតិបត្តិការជប៉ុនកម្ពុជាស្ដីពីទឹក ទំនាក់ទំនងព្រំដែនកម្ពុជា-ឡាវ ទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុន និងកម្ពុជា-ឡាវជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក