ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋបាលខេត្ដព្រះសីហនុ នឹងបន្ដរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៤ ជូនកម្មករនៅសប្ដាហ៍ក្រោយ

ព្រះសីហនុ៖ ដើម្បីធានាឱ្យបានភាពស៊ាំរឹងមាំពេញលេញក្នុងសហគមន៍ និងទប់ស្កាត់នៃការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង និងការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនពលរដ្ឋ ដែលនឹងចាប់ផ្ដើមយុទ្ធនាការនៅសប្ដាហ៍ក្រោយតទៅ។

ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដព្រះសីហនុ លោក យ៉ូវ ខេមរ៉ា ប្រាប់ឱ្យដឹងថា នៅពេលនេះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៤ ជូនដល់កម្មករនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុនឹងចាប់ផ្ដើមពីថ្ងៃច័ន្ទ ទី២៤ ខែមេសា ឆ្នាំ២០២២តទៅ។

របាយការណ៍ដេលបានផ្ដល់ឱ្យពីអ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ លោក ឃាង ភារម្យ ឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនកម្មករនិយោជិតប្រចាំតំបន់សេដ្ឋកិច្ចពិសេសខេមបូឌានចេជាងហ្គ័រជី ចាប់ពី ថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះបានចំនួន ២ ០៧០នាក់ ស្មើនឹង ៨១% ធៀបនឹងចំនួនចាក់ដូសទី២ និងស្មើនឹង ៥០% ធៀបនឹងផែនការដូសទី៣។

ការបិទបញ្ជាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនកម្មករ-និយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យអង្គភាពកងកិត្តិយស ត្រែទ័ព ចាក់បានសរុប ១៤ ៣០៤នាក់ ស្មើនឹង ៨៦% ធៀបនឹងដូសទី២ និងស្មើនឹង ៦៤% ធៀបនឹងដូសទី៣។ ក្នុងនោះ កម្មករ-និយោជិតមួយចំនួនបានចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) នៅតាមមូលដ្ឋានដែលនៅជិតកន្លែងពួកគាត់រស់នៅ និងការលាឈប់ពីការងារដែលបានផ្លាស់ប្តូរទីលំនៅទៅបណ្តាខេត្តផ្សេងៗ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ស្ដីពីការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ -អាយុ ១៨ឆ្នាំ ឡើងទៅបានជិត ១០៣ភាគរយ -អាយុ ១២-១៧ឆ្នាំ បានជាង ១០០ភាគរយ -អាយុ ៦-១១ឆ្នាំ បាន ១០៨ភាគរយ និង-អាយុ ៥ឆ្នាំ បានជាង ១២៥ភាគរយ។

ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវ ដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ហារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣ និងដូសទី៤) ដើម្បីពង្រឹងភាពស៊ាំសហគមន៍ ប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាន់តែខ្លាំង ដោយសម្តេចដាក់គោលដៅតាមរោងចក្រ អាជីវករលក់ដូរ និងអ្នកប្រកបរបរអាជីវកម្មក្រៅប្រព័ន្ធជាដើម ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក