ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Ben White មកជំនួស Alexander Arnold ក្នុងបញ្ជីជម្រើសជាតិអង់គ្លេសក្នុង EURO 2020

អង់គ្លេស៖ ខ្សែការពារក្លិប Brighton កីឡាករ Ben White ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស ប្រកាសផ្លូវការក្នុងការបញ្ចូលឈ្មោះកីឡាកររូបនេះមកក្នុងបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួត EURO 2020 នេះ ជំនួសកីឡាករ Trent Alexander Arnold ដែលត្រូវបានដកចេញដោយសារបញ្ហារបួសកំឡុងការប្រកួតមិត្តភាពទល់នឹងអូទ្រីស កាលពីថ្ងៃទី ០២ ខែមិថុនាកន្លងទៅ។ 

គួរឱ្យដឹងផងដែរថា Ben White ក៏ធ្លាប់ស្ថិតក្នុងបញ្ជី ៣៣នាក់ដំបូងរ​បស់លោក Gareth Southgate ផងដែរ មុននឹងត្រូវបានជម្រុះចេញជាមួយនឹងកីឡាករ Jesse Lingard, James Ward Prowse, Ben Godfrey, Aaron Ramsdale និង Ollie Watkins បន្សល់ទុកត្រឹមបេក្ខភាព ២៦នាក់ចុងក្រោយ ខណៈកីឡាករ Mason Greenwood បានដកខ្លួនចេញដោយសារបញ្ហាក្រលៀន​។ 

អង់គ្លេស នឹងត្រូវចាប់ផ្តើមយុទ្ធនាការ EURO 2020 របស់ខ្លួន ដោយជួបនឹងជើងឯករង World Cup ២០១៨ ក្រូអាត នាថ្ងៃទី១៣ ខែមិថុនា មុនបន្តជួបស្កុតលែន នាថ្ងៃទី១៨ ខែមិថុនា និងចុងក្រោយជួបសាធារណរដ្ឋឆេក នាថ្ងៃទី២២ ខែមិថុនា ខណៈការប្រកួតទាំងអស់លេងនៅកីឡដ្ឋានជាតិ Wembley។ ជាមួយនឹងបញ្ជីកីឡាករដែលមានក្នុងដៃ គ្រូបង្វឹកវ័យ ៥០ឆ្នាំ ​Gareth Southgate​ បានលើកឡើងថា ប្រសិនបើអង់គ្លេសមិនអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានទេ​ នោះត្រូវចាត់ជាបរាជ័យតែម្តង៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក