ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ធ្វើដំណើរមកកម្ពុជាវិញបន្ទាប់ពីបញ្ចប់កិច្ចប្រជុំស្ដីពីបញ្ហាទឹកបានដោយជោគជ័យនៅជប៉ុន

គូម៉ាម៉ូតូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចាកចេញពីទីក្រុងគូម៉ាម៉ូតូនៃប្រទេសជប៉ុនហើយ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

សម្ដេចតេជោបានផុសនៅលើហ្វេសបុកផេករបស់សម្ដេចនៅម៉ោងប្រមាណ ៦ព្រឹកនេះ។

គូរបញ្ជាក់ផងដែរថា សម្ដេចតេជោ មានវត្តមាននៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែមេសានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។

ក្នុងកិច្ចប្រជុំនោះផងដែរ សម្ដេចតេជោ បានឡើងថ្លែងសន្ទរកថា ដោយបានកត់សម្គាល់ថា «ការគ្រប់គ្រងធនធានទឹកនៅពេលបច្ចុប្បន្ននិងកំណត់អំពីគុណភាពជីវិតរបស់យើងនឹងកូនចៅយើងនៅពេលអនាគត»។

ក្រៅពីឡើងថ្លែងសន្ទរកថាសម្ដេចក៏មានជួបពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ នាយករដ្ឋមន្ត្រីជប៉ុន ក្រុមហ៊ុនវិនិយោគជប៉ុន ដែលទទួលបាននូវលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។

តាមគម្រោង សម្ដេចតេជោ អាចធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោងប្រមាណ ១រសៀលថ្ងៃទី២៤ ខែមេសានេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក