ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត

Kumamoto៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចំនួន៩ ដែលក្នុងនោះក៏មានក្រុមហ៊ុនយក្ស MITSUBISHI Corporation ផងដែរក្នុងពេលសម្ដេចអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកអាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នាទីក្រុង Kumamoto នៃប្រទេសជប៉ុន នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ។ ក្នុងឱកាសនោះសម្ដេចតេជោ បានប្រកាសស្វាគមន៍អ្នកវិនិយោគពីប្រទេសជប៉ុនចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។

ក្នុងជំនួបនារសៀលនេះតំណាងក្រុមហ៊ុន MITSUBISHI Corporation អ្នកចាត់កាទូទៅនៃក្រុមហ៊ុនមីតស៊ូប៊ីស៊ីនៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជាលោក Yogo KANDA បានគោរពជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់ក្រុមហ៊ុនរបស់លោកនៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកមានក្រុមហ៊ុនចំនួន៣ ដែលបំបែកចេញពីក្រុមហ៊ុនធំរបស់គាត់ ដែលទីមួយគឺក្រុមហ៊ុន MITSUBISHI Corporation ដែលជាក្រុមហ៊ុនមួយគ្រប់គ្រងការផលិត និងដឹកជញ្ជូន ផលិតផលកាត់ដេរ ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទី២ គឺក្រុមហ៊ុនដែលនាំចូលនូវរថយន្តមកកាន់ទីផ្សារកម្ពុជា និងទី៣ ជាក្រុមហ៊ុនលក់តំឡើង និងជួសជុល ថែទាំជណ្ដើរយន្ត។

សម្ដេចតេជោ ហ៊ុនសែន បានសម្ដែងនូវក្ដីពេញចិត្តដែលបានជួបជាមួយនឹងក្រុមហ៊ុនរបស់ប្រទេសជប៉ុន។ សម្ដេចបានចាត់ទុកថា ការិយាល័យរបស់ក្រុមហ៊ុនមីតស៊ុប៊ីស៊ីដែលបានបើកនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៧ ដែលពេលនេះមានរយៈពេល ២៥ឆ្នាំហើយនោះមានភាពចាស់ទុំ។ ហើយអ្វីដែលសំខាន់គឺមានការផ្លាស់ប្ដូរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

សម្ដេចតេជោបានមានប្រសាសន៍ថាអ្វីដែលទីផ្សារកម្ពុជាត្រូវការក៏មានដូចជារថយន្ត ដូចជាជណ្តើរយន្តនេះផងដែរ ដែលក្រុមហ៊ុនកំពុងតែវិនិយោគសព្វថ្ងៃ។ ជាមួយគ្នានោះសម្តេចតេជោក៏ចង់ឃើញពីការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាពិសេសដូចជាផលិតផលកាត់ដេរជាដើមនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា មានកិច្ចប្រជុំជាទៀងទាត់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាក្នុងមួយឆ្នាំ២ដង។

សម្ដេចបានមានប្រសាសន៍ជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសធ្វើយ៉ាងណាជំរុញការនាំចេញវិស័យកាត់ដេរឲ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសជប៉ុននោះ។

ក្នុងជំនួបដាច់ដោយឡែកបន្ទាប់ពីក្រុមហ៊ុន MITSUBISHI Corporation សម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយតំណាងក្រុមហ៊ុន៨ ដែលកំពុង និងគ្រោងទៅធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយសម្ដេចបានសម្ដែងនូវក្ដីស្វាគមន៍នូវការវិនិយោគបន្ថែមពីអ្នកវិនិយោគទាំងនេះមកកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក