នាយករដ្ឋមន្ត្រីតែងតាំងរដ្ឋមន្ត្រីសេដ្ឋកិច្ចជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដោយបានតែងតាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធានគណៈកម្មការ ហើយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន គឺជាអនុប្រធានអចិន្ត្រៃយ៍ និងមានសមាជិកជាច្រើនរូបទៀត។
សេចក្ដីសម្រេចចុះថ្ងៃទី២០ ខែមេសា ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាជិកនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ មានភារកិច្ចអនុវត្តការងារទៅតាមការតម្រង់ទិសរបស់អនុក្រឹត្យលេខ២៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។
គួរជម្រាបថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ផងដែរ។