ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ ការគ្រប់គ្រងធនធានទឹកនៅពេលបច្ចុប្បន្ននិងកំណត់ពីគុណភាពជីវិតរបស់យើងនិងកូនចៅរបស់យើងនាអនាគត

ជប៉ុន៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកទឹកគឺជាប្រភពសំខាន់មួយនៃជីវិត ដែលជាកត្តាកំណត់ដល់ការរស់នៅ និងគុណភាពជីវិតផងដែរដែលត្រូវគិតគូរថែរក្សាឱ្យប្រភពសំខាន់នៃជីវិតមួយនេះគេចផុតពីបំផ្លាញ ដោយសម្ដេចថាការធ្វើសកម្មភាពការពារធនធានទឹកនាពេលនេះគឺជាការកំណត់ដល់អនាគតរបស់មនុស្សជំនាន់ក្រោយ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកអាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នាទីក្រុង Kumamoto នៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីកត្តាមួយចំនួនដែលបានបំផ្លាញដល់ធនធានធម្មជាតិ និងធនធានទឹក ដែលមានដូចជាសកម្មភាពរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ គ្រោះទឹកជំនន់ ភាពរាំងស្ងួត ការកើនឡើងនៃមនុស្ស និងការរីកចំរើនយ៉ាងឆាប់រហ័សដោយពុំបានគិតពីបរិស្ថាន។

សម្ដេចបានឱ្យអនុសាសន៍ថា ដើម្បីគ្រប់គ្រងធនធានទឹកឱ្យបានប្រកបដោយចិរិភាព ត្រូវការនូវការជំរុញអភិវឌ្ឍន៍និងសមាហរណកម្មបណ្ដាញហេដ្ឋារចនាសម្ព័ន្ធសំដៅគាំទ្រដល់ធនធានទឹកក្នុងប្រទេស តំបន់ និងសកលលោក និងបន្តជំរុញឱ្យមានទំនួលខុសត្រូវក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការអភិវឌ្ឍបៃតង ជាពិសេសសម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។

សម្ដេចក៏ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលដើម្បីចាប់យកបច្ចេកទេសឌីជីថលក្នុងការប្រើប្រាស់និងគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព និងបន្តលើកកម្ពស់ចិរភាពសង្គមក្នុងការប្រើប្រាស់នឹងការគ្រប់គ្រងទឹកសំដៅធានាឱ្យបានប្រជាពលរដ្ឋក្នុងសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់តាមតម្រូវការ។

សម្ដេចថា៖ «កម្ពុជាចាត់ទុកទឹកជាមាសសក្នុងការជំរុញនូវកម្លាំងនៃការអភិវឌ្ឍ វឌ្ឍនភាពសេដ្ឋកិច្ច សង្គម ប្រកបដោយចិរភាព និងបរិយាប័ន្ន រាជរដ្ឋាភិបាលកម្ពុជាតែងទទួលស្គាល់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ និងផ្ដល់អទិភាពខ្ពស់ចំពោះវិស័យធនធានទឹកសំដៅជំរុញការគ្រប់គ្រងទឹកឱ្យបានកាន់តែប្រសើរសំដៅធានានូវធនធានទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។ កម្ពុជានឹងបន្តកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកលដើម្បីពង្រឹងនិងការគ្រប់គ្រងធនធានទឹក អាងទន្លេឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងការឈានទៅសម្រេចគោលដៅទឹកដើម្បីការអភិវឌ្ឍប្រកបដោយចិរភាព» ។

សម្ដេចយល់ថា ការប្ដេជ្ញាចិត្តនយោបាយកម្រិតខ្ពស់ ការប្រឹងប្រែង និងធ្វើសកម្មភាពរួមគ្នា គឺជារឿងសំខាន់ដែលអាចធ្វើឱ្យការងារនៃអនុវត្តន៍បានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ សម្ដេចប្រកាសគាំទ្រដល់សេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកអាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នេះ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្តជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជំងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក