សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីឡាវថា សម្ដេចតេជោចាប់ផ្ដើមមានប្រជាប្រិយភាពនៅក្នុងប្រទេសខ្លួន

ជប៉ុន៖ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាពលរដ្ឋឡាវចាប់ផ្ដើមតាមដានលើសកម្មភាពរបស់សម្ដេចតេជោ និងបានបង្ហាញនូវការគាំទ្រចំពោះសម្ដេចតេជោ ក្រោយពីកម្ពុជាបានផ្ដល់ជំនួយប្រឆាំងកូវីដ-១៩ ជាបន្តបន្ទាប់ទៅកាន់ប្រទេសរបស់លោក។

ក្នុងជំនួបជាមួយសម្ដេចតេជោ មុននឹងបើកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៤ លោក ផនខាំ វីផាវ៉ាន់ បានអរគុណសម្ដេចតេជោ ក៏ដូចជាប្រជាជនកម្ពុជាដែលបានផ្ដល់ជំនួយប្រឆាំងកូវីដ-១៩ ជាច្រើនដល់ពលរដ្ឋនិងប្រទេសរបស់លោក ដោយថាសកម្មភាពនេះបានបង្ហាញនូវកាយវិការអ្នកជិតខាង និងបងប្អូនល្អ។ លោកបន្ថែមថាជាមួយគ្នានេះប្រជាប្រិយភាពរបស់សម្ដេចតេជោ នៅក្នុងប្រទេសឡាវក៏មានការកើនឡើងផងដែរ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «ប្រជាជនឡាវបានសំដែងនូវការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានជួយដល់ប្រទេសឡាវកន្លងមកនេះ។ ជាពិសេសទៅទៀតនៅក្នុងជំនួបរវាងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវជាមួយប្រជាពលរដ្ឋគាត់ជាពិសេសគឺពលរដ្ឋវ័យចំណាស់នោះគឺបានគូសបញ្ជាក់អំពីអ្វីដែលសម្ដេចបានធ្វើនោះបានចែករំលឺកនៃជំនួយដល់ឡាវនៅពេលដែលឡាវកំពុងតែជួបការលំបាកនេះធ្វើឱ្យប្រជាពលរដ្ឋឡាវមានការពេញចិត្ត។ ហើយមិនតែប៉ុណ្ណោះទេប្រជាពលរដ្ឋឡាវក៏បានតាមដានសកម្មភាពរបស់សម្ដេចតេជោ ក៏ដូចជាសកម្មភាពរបស់រដ្ឋាភិបាលផងដែរ។ ដែលបានឃើញថាសម្ដេចតេជោនាយករដ្ឋមន្ត្រី ការងាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីមានលក្ខខណៈយ៉ាងសកម្ម»។

លោក ផនខាំ វីផាវ៉ាន់ ក៏បានជម្រាបសម្ដេចតេជោផងដែរថា លោកនឹងធ្វើដំណើរទស្សនកិច្ចនៅខេត្តពីរជាប់ព្រំដែនកម្ពុជាដើម្បីជួបពលរដ្ឋដើម្បីលើអំពីគោលនយោបាយរបស់កម្ពុជា ក៏ដូចជាសម្ដេចតេជោ ក្នុងការជំរុញលើកតម្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា-ឡាវ។

សម្ដេចតេជោ បានគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់លោក ផន ខាំវីផាវ៉ាន់ ទៅប្រទេសជាប់ព្រំដែនកម្ពុជាដោយថាជាសញ្ញាវិជ្ជមានដល់ការពង្រឹងទំនាក់ទំនងទ្វេរភាគីរវាងប្រទេសកម្ពុជា និងឡាវផងដែរ។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ៣គ្រឿង ដល់រដ្ឋាភិបាលឡាវដើម្បីជួយដល់ប្រទេសនេះក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការផ្ដល់នេះគឺបន្ទាប់ពីមានជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក ផាន់ខាំ វីផាវ៉ាន់ នៅវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានបន្ថែមឡានដឹកវ៉ាក់សាំងចំនួន១០គ្រឿងទៀតទៅឡាវ។

ប្រទេសកម្ពុជាបានផ្ដល់ជំនួយប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវចំនួន ៣ដងរួចហើយដែលសរុប មានទឹកប្រាក់ប្រមាណ ១៣លានដុល្លារអាមេរិក វ៉ាក់សាំង ៧០ម៉ឺនដូស រថយន្ត ២គ្រឿង ម៉ាស់ ២លាន ១សែន និងបរិក្ខាពេទ្យជាច្រើនទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក