ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឡាវគ្រោងអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសខ្លួន

ជប៉ុន៖ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ពីបំណងក្នុងការអញ្ជើញអគ្គមេបញ្ជាការរងកងយុទ្ធពលខេមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ដូចជាយោធាផងដែរ។

លោក ផនខាំ វីផាវ៉ាន់ បានជម្រាបសម្ដេចតេជោក្នុងជំនួបមួយនាព្រឹកនេះនៅទីក្រុង Kumamoto នៃប្រទេសជប៉ុន មុននឹងបើកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៤។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «នាយករដ្ឋមន្ត្រីឡាវក៏បានលើកឡើងពីគោលបំណងក្នុងការផ្លាស់ប្ដូរទស្សកិច្ចរវាងអគ្គបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ក្នុងន័យនេះនាយករដ្ឋមន្ត្រីឡាវក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនៅពេលខាងមុខ» ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឯកភាព និងថាជាការល្អដែលឡាវអាចអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ច ដោយថាជាការពង្រឹងនូវទំនាក់ទំនងនៃប្រទេសទាំងពីរ ក៏ដូចជាបង្ហាញនូវអ្នកជិតខាងល្អរវាងកម្ពុជា-ឡាវផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក