នាយករដ្ឋមន្រ្តីជប៉ុនសន្យាផ្តល់ដើមសាគូរ៉ា ២៥០ដើមដល់សហរដ្ឋអាមេរិកដើម្បីរឹតចំណងមិត្តភាព | នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យបញ្ចប់មុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថ ៤ខេត្ត និងតែងតាំងមុខតំណែងមេបញ្ជាការអាវុធហត្ថខេត្តចំនួន ៥ | នាយករដ្ឋមន្រ្តីចេញអនុក្រឹត្យតែងតាំង និងផ្លាស់ប្តូរមុខតំណែងនាយទាហានចំនួន ៦រូប | រណ្ដាប់ទទួលទេវតាឆ្នាំថ្មី | ប្រធានព្រឹទ្ធសភាកម្ពុជា រំលឹកខួបលើកទី៤៩ នៃការរបួសរហូតពិការភ្នែកម្ខាង អំពាវនាវបន្តថែរក្សាសន្តិភាព |

ឡាវត្រៀមបញ្ចប់ឯកសារព្រំដែនជាមួយកម្ពុជាដើម្បីត្រៀមចុះហត្ថលេខាពេលសម្ដេចតេជោធ្វើទស្សនកិច្ចនៅឡាវនាពេលខាងមុខ

ជប៉ុន៖ ប្រទេសឡាវប្ដេជ្ញាចិត្តបញ្ចប់ការរៀបចំឯកសារមេពាក់ព័ន្ធនឹងព្រំដែនជាមួយកម្ពុជាដើម្បីត្រៀមចុះហត្ថលេខាទទួលស្គាល់នៅពេលដែលនាយករដ្ឋមន្ត្រីកម្ពុជាទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខ។ អ្វីដែលឡាវស្នើសុំដល់កម្ពុជានោះគឺសុំឱ្យកម្ពុជាបន្តនូវកិច្ចសហប្រតិបត្តិការអន្តរជាតិបន្តទៀតលើកិច្ចការនេះ។

ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅទីក្រុង Kumamoto នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ បានជម្រាបសម្ដេចតេជោថា រដ្ឋាភិបាលលោកកំពុងរៀបចំបញ្ចប់ឯកសារព្រំដែនជាមួយកម្ពុជាឱ្យបានមុនដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅឡាវ ដើម្បីត្រៀមចុះហត្ថលេខានៅពេលនោះតែម្ដង។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «ឯកឧត្តមបានលើកពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសទៀតគឺគាត់បានប្ដេជ្ញាចិត្តនូវអ្វីដែលគាត់បានអនុវត្តន៍ដែលជាសេចក្ដីសម្រេចរវាងប្រទេសទាំងពីរ»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឯកភាពនូវការលើកឡើងរបស់លោក ផនខាំ វីផាវ៉ាន់ នឹងបានគូសបញ្ជាក់ថាប្រទេសកម្ពុជា និងឡាវទៅពេលខាងមុខគឺត្រូវត្រៀមឯកសារពាក់ព័ន្ធដើម្បីរៀបចំនៅពេលសម្ដេចទៅទស្សនកិច្ចឡាវផងដែរ។

ក្នុងដំណើរទស្សនកិច្ចរបស់លោក ផនខាំ វីផាវ៉ាន់ មកកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រីឡាវរូបនេះបានសន្យាក្នុងការធ្វើយ៉ាងណាឱ្យការបោះបង្គោលព្រំដែនកម្ពុជា-ឡាវបញ្ចប់ទាំងស្រុងនៅឆ្នាំក្រោយខណៈបច្ចុប្បុន្នភាគីទាំងពីរបានឯកភាពគ្នាបោះបង្គោលព្រំដែនរួចចំនួន ១២១បង្គោល ឬស្មើនឹង ៨៦ភាគរយរួចហើយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក