ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្សីផ្ទុះការខឹងសម្បារ ទៅលើឯកសណ្ឋានបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន

រុស្សី៖ ឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិអ៊ុយក្រែន សម្រាប់ព្រឹត្តិការណ៍ EURO 2020 ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ បានបង្កឱ្យមានការខឹងសម្បារជាខ្លាំងពីសំណាក់ប្រជាជនរុស្សី ក្រោយពេលដែលអ៊ុយក្រែនបានរចនាអាវនេះមកដោយមានបញ្ចូលផែនទីតំបន់គ្រីមៀ (Crimea) នៅក្នុងទឹកដីរបស់ខ្លួន រួមទាំងពាក្យថា ៉Glory to Ukraine"​ នៅផ្នែកខាងក្រោយនៃអាវទៀតផង។

តាមពិតទៅ តំបន់គ្រីមៀនេះ ត្រូវបានរុស្សីកាន់កាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ហើយថែមទាំងបានចាត់បញ្ចូលដែនដីឧបទ្វីបគ្រីមៀនេះក្នុងអធិបតេយ្យរបស់ខ្លួនទឪតផង ខណៈដែលមជ្ឈដ្ឋានអន្តរជាតិពុំធ្លាប់មានការឯកភាព និងទទួលស្គាល់ការអះអាងនេះឡើយ។ ដោយឡែកសម្រាប់កងកម្លាំងរបស់រុស្សីវិញបានហៅទង្វើខាងលើនេះថាជា ការដុតកម្តៅលើផ្នែកនយោបាយ។

លោក Andriy Pavelko ប្រធានសហព័ន្ធបាល់ទាត់អ៊ុយក្រែន បានបញ្ចេញឯកសណ្ឋាននេះនៅលើវីដេអូក្នុងបណ្តាញសង្គមកាលពីថ្ងៃអាទិត្យកន្លងទៅ ព្រមទាំងបានលើកឡើងថា​​៖ "យើងជឿជាក់លើស្រមោលដែលមាននៅលើអាវនេះ នឹងកាន់តែផ្តល់នូវកម្លាំងចិត្តសម្រាប់កីឡាករទាំងអស់ ដើម្បីឱ្យពួកគេដឹងថាពួកគេកំពុងតែប្រកួតដើម្បីប្រជាជនអ៊ុយក្រែនទាំងមូល"។

ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប EURO 2020 បានលើកពេលមកកាន់ឆ្នាំ ២០២១នេះ ដោយគ្រោងប្រកួតនាថ្ងៃទី ១២ ខែមិថុនា រហូតដល់ថ្ងៃទី ១២ ខែកក្កដានេះ ដោយអ៊ុយក្រែនស្ថិតក្នុងពូល C ជាមួយអូទ្រីស ហូឡង់ និងម៉ាសេដ្វានខាងជើង ខណៈរុស្សីស្ថិតក្នុងពូល B ជាមួយប៊ែលហ្សិក ដាណឺម៉ាក និងហ្វាំងឡង់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក