ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ កម្ពុជាជោគជ័យមុនគោលដៅគ្រោងទុកក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃថាកម្ពុជាបានទទួលជោគជ័យមុនគោលដៅគ្រោងទុកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ដោយថាបានធ្វើឱ្យករណីជំងឺគ្រុនចាញ់ដែលមានជាង ១៧ម៉ឺនករណីនាឆ្នាំ៨០ ដែលសម្លាប់មនុស្សជិត ១ពាន់នាក់ មកនៅ ០នាក់ក្នុងឆ្នាំ២០១៨។

ក្នុងសារលិខិតចុះថ្ងៃទី១១ ខែមេសា ដើម្បីអបអរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «២០១៨ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់លែងមានរហូតមកដល់បច្ចុប្បន្ន បានន័យថា សម្រេចបានជោគជ័យមុន គោលដៅគ្រោងទុកឆ្នាំ២០២០»។ សម្ដេចបន្ថែមថា ក្នុងឆ្នាំ២០២១កន្លងទៅ ជំងឺគ្រុនចាញ់សរុបមាន ៤ ២៧៩ករណី ដែលបានបន្តថយចុះ ៥៤% បើប្រៀបធៀបនឹងឆ្នាំ២០២០។

ចំពោះជំងឺគ្រុនចាញ់ ទម្រង់សន្ធំនិងចម្រុះមាន ៣២០ករណី ក្នុងឆ្នាំ២០២១ គឺបានបន្តថយចុះ ៦៥% បើប្រៀបធៀបនឹងឆ្នាំ២០២០។ ចំពោះករណីគ្រុនចាញ់ប្រភេទវីវ៉ាក់ក៏មានការថយចុះ ៥២% ពីចំនួន ៨ ២៩៨ នៅ ឆ្នាំ២០២០ មកនៅចំនួន ៣ ៩៥៩ករណី នៅឆ្នាំ២០២១។

សម្ដេចតេជោបញ្ជាក់ថា៖ «ក្នុងន័យនេះ យើងអាចនិយាយបានថា បើទោះជា ក្នុងបរិយាកាសដ៏លំបាកដោយសារកូវីដ-១៩ ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់យើងនៅតែប្រតិបត្តិបាននូវអភិបាលកិច្ចល្អនិងប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមចំណែកឈានទៅសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ “ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយ សុខភាពល្អនិងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូបនិងគ្រប់វ័យ”»។

ទោះបីការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កំពុងទទួលបាននូវជោគជ័យណាក៏ដោយក៏សម្ដេចតេជោនៅតែជំរុញបន្ថែមទៀតឱ្យបង្កើននៃការលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការដូចមាន ក្នុងអភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥។

សម្ដេចតេជោ ក៏ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាសម្រេចឱ្យបានជោគជ័យនូវគោលដៅគន្លឹះ ធានាប្រសិទ្ធភាពនិងគុណភាពលើគ្រប់សកម្មភាពយុទ្ធសាស្ត្រព្រមជាមួយកិច្ចសហការដៃគូជាតិ-អន្តរជាតិលើការបន្តប្រតិបត្តិការផែនការ យុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥ រហូតទទួលបាន ជោគជ័យទាំងស្រុង ២- លុបបំបាត់ជំងឺគ្រុនចាញ់ទម្រង់សន្ធំ (ឬប្រភេទហ្វាល់ស៊ីប៉ារ៉ូម) ឱ្យអស់ទាំងស្រុងនៅ ដំណាច់ឆ្នាំ២០២៣ ដោយបញ្ចូលបន្ថែមនូវវិធីសាស្រ្តជំហានចុងក្រោយលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងលេបថ្នាំបង្ការជាមុនចំពោះគ្រប់បុគ្គលដែលនឹងត្រូវធ្វើដំណើរចូលទៅតំបន់ប្រឈមការចម្លងជំងឺគ្រុនចាញ់ និងចូលរួមគាំទ្រផ្សព្វផ្សាយសារអប់រំសុខភាពទូលំទូលាយតាមគ្រប់បណ្តាញនិងមជ្ឈដ្ឋាន។ លុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ទូទាំងស្រុកប្រតិបត្តិឱ្យអត្រាជំងឺតិចជាង ៥ករណី ក្នុងចំណោមប្រជាជន ១ ០០០នាក់។

គួរបញ្ជាក់ផងដែរថាទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា នាឆ្នាំនេះត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព» ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ទៅជាការអនុវត្តជាក់ស្តែង កាន់តែស៊ីជម្រៅកាន់តែទូលំទូលាយ និងកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាអាចធ្វើដំណើរឆ្ពោះ ទៅកាន់អនាគតមួយដែលគ្មានជំងឺគ្រុនចាញ់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក