ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ GTAS ដែលជាប្រព័ន្ធមួយវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស។ ពិធីប្រកាសដាក់អនុវត្តជាផ្លូវការប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាសនេះធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅសាលាជាតិគយ ក្រោមវត្តមានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ជូ វិជិត្ត ជាមួយរដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System - GTAS) ជាជំនួយហិរញ្ញប្បទានសហប្រតិបត្តិការនៃឧបករណ៍បច្ចេកវិទ្យាព័ត៌មានរបស់អង្គការគយពិភពលោក (World Customs Organization - WCO) ដើម្បីប្រើប្រាស់ក្នុងការទទួលទិន្នន័យព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information - API) និងកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record - PNR) ពីក្រុមហ៊ុនអាកាសរណ៍ជាតិនិងអន្តរជាតិ ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange - CamDX) សម្រាប់វិភាគហានិភ័យអ្នកដំណើរតាមផ្លូវអាកាស។

ប្រព័ន្ធ GTAS គឺជាឧបករណ៍បច្ចេកវិទ្យាព័ត៌មាន មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ និងមានសមត្ថភាព ទទួលយកទិន្នន័យអ្នកដំណើរតាមផ្លូវអាកាសជាមុន ពីក្រុមហ៊ុនអាកាសចរណ៍ ផ្ដល់ព័ត៌មាន API/PNR ជូនអាជ្ញាធរមានសមត្ថកិច្ច ដោយទាញយកតាមរយៈថ្នាល CamDX ដើម្បីវិភាគហានិភ័យ និងប្រើប្រាស់តាមតួនាទីភារកិច្ចរៀងៗខ្លួន តាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ (Passenger Luggage) ធ្វើសន្ធានកម្មទិន្នន័យ (Interface Link) ជាមួយប្រព័ន្ធដទៃទៀត និងអភិវឌ្ឍមុខងារបន្ថែមតាមតម្រូវការប្រើប្រាស់។

ឆ្លើយតបនឹងបរិការណ៍នេះ ការប្រកាសដាក់អនុវត្តជាផ្លូវការ នូវការប្រើប្រាស់ប្រព័ន្ធ GTAS គឺជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក និងស្មារតីនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបណ្តារដ្ឋជាសមាជិក ត្រូវសហការនិងពង្រឹងលើដំណើរការគ្រប់គ្រងសន្តិសុខអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងប្រទេស តំបន់ និងពិភពលោក។

ការណ៍នេះ ក៏នឹងផ្តល់នូវផលប្រយោជន៍ជាច្រើនផងដែរ ដល់ការបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនតាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និងជំរុញរំហូរភ្ញៀវទេសចរណ៍ ដោយមិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជាការចូលរួមគាំទ្រដល់ ផែនទីចង្អុលផ្លូវ (Roadmap) ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញពីពេលថ្មីៗកន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក