ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលអំពាវនាវឱ្យមានការចូលរួមរំលឹកខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

ភ្នំពេញ៖ រដ្ឋាភិបាលអំពាវនាវឲ្យមានការចូលរួមរំលឹកខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារក្នុងឆ្នាំ២០២២នេះ។ ដោយអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និយោជក កម្មករនិយោជិតកម្ពុជា និងបរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅក្នុងបរិយាកាសសោមនស្ស រីករាយ សាមគ្គីភាព និងភាតរភាព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ។

ក្នុងសារាចរណែនាំចុះថ្ងៃទី៦ ខែមេសា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលរាជធានី ខេត្ត សហការជាមួយអង្គការវិជ្ជាជីវៈ ព្រមទាំងនិយោជក ត្រូវរៀបចំពិធីសំណេះសំណាល ជាមួយកម្មករនិយោជិត សហជីព និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន ក្នុងឱកាសររបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ និងរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្នុងទ្រង់ទ្រាយតូច និងតាមស្ថានភាពជាក់ស្តែង ហើយនិយោជកត្រូវស្វ័យរៀបចំក្នុងកម្រិតរោងចក្រ សហគ្រាស តាមស្ថានភាពជាក់ស្តែង។

ជាមួយគ្នាក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន បណ្តាញសារព័ត៌មានសង្គមនានាឱ្យផ្សព្វផ្សាយសារាចរណែនាំ និងសារលិខិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២។

ចំណែកក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ និងរោងចក្រ សហគ្រាស ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជាដងវិថីសំខាន់ៗ និងទីតាំងរោងចក្រ សហគ្រាស ការដ្ឋាន និងកសិដ្ឋាន ដើម្បីចងបដាពាក្យស្លោកមួយចំនួន ដូចជា «ជយោ! ព្រះរាជាណាចក្រកម្ពុជា» «អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា» «សន្តិភាព សុខភាព និងសន្តិសុខការងារ» «ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីសុខភាព និងការងារ» ជាដើម។

គួរឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនាកម្មករអន្តរជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក