ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដែលមានសិទ្ធិក្នុងការប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួន។

យោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលក្នុងការបង្កើតគណៈកម្មាការអន្តរក្រសួងមួយដើម្បីបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា គណៈកម្មការនេះមានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ជាប្រធាន។ សេចក្ដីសម្រេចនោះបានឲ្យដឹងទៀតថា គណៈកម្មការនេះមានភារកិច្ច រៀបចំប្រតិបត្តិការចុះទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទ ស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទរួមជាមួយការចាប់ខ្លួនជនល្មើសទាំងនោះ រួមនឹងវត្ថុតាងនៃបទល្មើសដទៃទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

អ្វីដែលគួរជាការកត់សម្គាល់នោះ រដ្ឋាភិបាលអនុញ្ញាតឱ្យគណៈកម្មការនេះអាចបង្កើតក្រុមការងារពិសេសតាមការចាំបាច់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន មានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួនតាមការចាំបាច់ និងមានសិទ្ធិប្រើត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

គួរឲ្យដឹងដែរថា ការបង្កើតគណៈកម្មាការនេះឡើងគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្មកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឱ្យខេត្តទាំង៦នៅជុំវិញបឹងទន្លេសាបចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ។

សម្ដេចក៏បានឲ្យដឹងទៀតថា រដ្ឋាភិបាលបានត្រៀមឧទ្ធម្ភាគចក្រមួយចំនួនទៅបង្ក្រាបបទល្មើសទាំងនោះ ដោយសារតែកាណូតរបស់ជនទុច្ចរិតលឿនជាងកាណូតរបស់សមត្ថកិច្ចជលផល ធ្វើឲ្យការចុះបង្ក្រាបបទល្មើសមិនបានឆាប់រហ័ស។

សម្ដេចប្រកាសថា៖ «កាណូតវាលឿនជាងកាណូតយើង ឥឡូវសួរថាលឿនប៉ុណ្ណា? ខ្ញុំត្រៀមឧទ្ធម្ភាគចក្រមួយចំនួនដើម្បីចុះទន្លេសាប។ ឥឡូវនាំគ្នាធ្វើទៅ រួចប្រជុំគ្នា ធ្វើយ៉ាងម៉េច អីយ៉ាងម៉េចដើម្បីបង្ក្រាបពួកអាហ្នឹង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក