ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ុយក្រែនត្រូវការលុយ ៧ពាន់លានដុល្លារក្នុងមួយខែដើម្បីទូទាត់ការខាតបង់ដោយសារសង្គ្រាម

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនត្រូវការថវិការចំនួន ៧ពាន់លានដុល្លារក្នុងមួយខែ ដើម្បីទូទាត់ការខាតបង់សេដ្ឋកិច្ចដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី។

លោក Zelenskiy បានថ្លែងទៅកាន់វេទិកាធនាគារពិភពលោកបាននិយាយថា ពិភពលោកចាំបាច់ត្រូវដកប្រទេសរុស្ស៊ីជាបន្ទាន់ចេញពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ហើយបានជំរុញឱ្យប្រទេសទាំងអស់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ។

លោកបាននិយាយថា ការបិទច្រកសមុទ្រខ្មៅរបស់រុស្ស៊ីបានរារាំងការនាំចេញរបស់អ៊ុយក្រែន ដែលមានផលប៉ះពាល់ពិភពលោក។

គួរបញ្ជាក់ដែរថា ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ប្រទេសអ៊ុយក្រែន ពីការឈ្លានពានរបស់រុស្ស៊ី បានកើនឡើងដល់ ៦០ពាន់លានដុល្លារ ហើយនឹងកើនឡើងបន្ថែមទៀតប្រសិនជាសង្រ្គាមនៅតែបន្ត។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកប្រកាសនឹងផ្តល់ប្រាក់ចំនួន ៥០០លានដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយដល់រដ្ឋាភិបាលប្រទេសនេះបន្តប្រតិបត្តិការរដ្ឋាភិបាលសំខាន់ៗ ដូចជាប្រាក់បៀវត្សរ៍ ប្រាក់សោធននិវត្តន៍ និងមូលនិធិកម្មវិធីសង្គមចាំបាច់ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ ដែលកាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក